បន្ទាប់ពីគ្មានដំណឹងពាក់ព័ន្ធនឹងការបាត់យន្តហោះ MH 370 នៅពេលនេះ ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះនៅលើយន្ដហោះមួយចំនួន បានរៃអង្គាសប្រាក់ ទទួលបានទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិក ដើម្បីផ្ដល់ជាប្រាក់រង្វាន់ដល់នរណាដែលបានដឹងពីប្រភពព័ត៌មានជាក់លាក់ច្បាស់។
ការផ្ដល់រង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ៥លានដុល្លារអាមេរិកនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចដំណើរការស្វែងរក យន្ដហោះ MH 370 បន្ដទៀត។
លោក Ethan Hunt ប្រធានក្រុមហ៊ុនបច្ចេកវិទ្យា ដែលកំពុងដំណើរការគម្រោង ផ្ដល់ប្រាក់រង្វាន់លើការបាត់ខ្លួន យន្ដហោះ MH 370 នេះ និយាយថា “លោកមានការជឿថាយន្ដហោះ MH 370 ដែលបានបាត់នេះ នឹងអាចមាននរណាម្នាក់ដឹងពីទីកន្លែងណាមួយរបស់វា ហើយលោកសង្ឃឹមថា ប្រាក់រង្វាន់នេះនឹង អាចអូសទាញ អ្នកដែលដឹង ពីទីកន្លែងយន្ដហោះនេះ ចូលមកសហការជាមួយនឹងលោកផងដែរ”។
គួរបញ្ជាក់ផងដែរថា យន្តហោះ MH 370 បានបាត់តាំងពីថ្ងៃទី០៨ខែមីនា ឆ្នាំ ២០១៤ គិតមកដល់ពេលនេះមានរយៈពេល ៣ខែ១ថ្ងៃ៕
មតិយោបល់