ធ្មេញគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះការថែរក្សាធ្មេញនោះទេ វាអាចធ្វើឲ្យអ្នកហើមអញ្ចាញធ្មេញ មានជំងឺឈឺធ្មេញ (ដង្កូវស៊ីធ្មេញ) ធ្វើឲ្យធ្មេញខូចបាត់បង់ទាំងសម្រស់របស់អ្នកថែមទៀត។
ដុសធ្មេញជាមួយទឹកត្រជាក់
តាមការសិក្សាថ្មីរបស់អ្នកជំនាញបានបង្ហាញថា ការសម្អាតសារធាតុគីមីល្អបំផុតនៅសីតុណ្ហាភាព ៣៧ ដឺក្រ ដូច្នេះការដុសធ្មេញដោយប្រើទឹកត្រជាក់មិនមានឥទ្ធិពលឡើយ។ មិនតែប៉ុណ្ណោះការសម្អាតធ្មេញមិនបានស្អាតជារៀងរាល់ថ្ងៃអាចធ្វើឲ្យមានហានិភ័យនៃការពុកផុយធ្មេញថែមទៀត។
ដុសធ្មេញផ្តេក
ជាធម្មតាមនុស្សភាគច្រើនតែងតែទំលាប់ដុសធ្មេញផ្តេក ដោយមិនដឹងថាវិធីសាស្ត្រនេះមិនអាចសម្អាតធ្មេញរបស់អ្នកបានល្អទេ។ ការដុសធ្មេញផ្តេកមិនត្រឹមតែមិនអាចសម្អាតសារធាតុគីមី ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់អញ្ចាញធ្មេញ និងធ្មេញ។ អ្នកគួរតែដុសធ្មេញដោយប្រើច្រាស់ទន់ រួចធ្វើចលនាជារង្វង់ដូចជាងទ្រនិចនាឡិកាដើម្បីទទួលបានលទ្ធិផល។
ដុសលឿនពេក
មនុស្សជាច្រើនមានទម្លាប់ដុសធ្មេញលឿន ដោយយល់ថានេះគ្រាន់តែជាកំទេចសំទីអាហារ និងបាក់តេរីតិចតួចដែលតោងជាប់ធ្មេញតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាការដុសធ្មេញលឿនពេក មិនអាចយកបាក់តេរីដែលលាក់នៅក្នុងជើងធ្មេញអស់ វាបណ្តោលឲ្យមានជំងឺធ្មេញ។ លោកវេជ្ជបណ្ឌិតបានផ្តល់អានុសាសន៍ថា គួរតែដុសធ្មេញយ៉ោងហោចណាស់រយៈពេល ២ នាទី។
ច្រាស់ដុសធ្មេញរឹងពេក
ប្រហែលជាយើងយល់ខុសថា ច្រាស់ដុសធ្មេញរឹង និងការប្រើកំលាំងខ្លាំងអាចធ្វើឲ្យធ្មេញស្អាត។ ផ្ទុយទៅវិញវាមិនត្រឹមតែអាចយកភាគល្អិតនៃអាហារចេញទាំងស្រុងនោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់អញ្ចាញធ្មេញថែមទៀត។
ដុសធ្មេញខុសពេល
ការដុសធ្មេញដែលត្រឹមត្រូវ គឺពេលភ្ញាក់ពីគេង និងក្រោយពេលញ៉ាំអាហារ។ ការដុសធ្មេញភ្លាមៗក្រោយពេលភ្ញាក់ពីគេង និងក្រោយពេលញ៉ាំអាហាររួច វាអាចកម្ចាត់ចោលកំទេសកំទីអាហារដែលនៅជាប់ធ្មេញ ហើយមិនធ្វើឲ្យវាគ្មានឱកាសបង្កទៅជាអាស៊ីតដែលធ្វើឲ្យពុកធ្មេញបាន។
ប្រើច្រាស់មិនសមរម្យ
ការជ្រើសរើសច្រាស់ដុសធ្មេញដែលសមរម្យគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្មេញ។ ប្រើសិនបើអ្នកប្រើច្រាស់ រឹង ឬក៏ច្រាស់ចាស់ វាគ្មានប្រសិទ្ធិភាពក្នុងការសម្អាតនោះទេ។ លើសពីនេះទៅទៀតអ្នកគួរតែប្តូរច្រាស់ដុសធ្មេញរៀងរាល់ ៣ ខែម្តងទើបប្រសើរ៕
https://i1272.photobucket.com/albums/y389/domneng/3D/14023607681_zps41a99f5d.jpg
មតិយោបល់