ភ្នំពេញ៖ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម អញ្ជើញជាអធិបតី សម្ពោធបើកការិយាល័យក្រុមហ៊ុនរថយន្តម៉ាក Rolls-Royce នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៤ ។
ក្នុងវត្តមានជាអធិបតីដាក់សម្ពោធបើក ការិយាល័យក្រុមហ៊ុនរថយន្តម៉ាក Rolls-Royce នៅរាជធានីភ្នំពេញ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម មិនបានបង្ហាញភាពភ្ញាក់ផ្អើលនោះទេ ក៏ប៉ុន្តែឯកឧត្តមបានថ្លែងថា នេះគឺជាទំនុកទុកចិត្តរបស់ Roll-Royce សម្រាប់ការមើលឃើញពីឱកាសជោគជ័យសម្រាប់ទីផ្សារកម្ពុជា។ លោកថា ពលរដ្ឋខ្មែរដែលធូធារនឹងពេញចិត្តក្នុងការជ្រើសរើសរថយន្តដ៏ប្រណីតនេះ ដោយសារតែភាពឡូយឆាយ និងការដែលអាចបង្ហាញពីឋានៈនៅក្នុងសង្គម សម្រាប់ការប្រើប្រាស់រថយន្តប្រភេទនេះ។
លោក Paul Harris នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Rolls-Royce បានឲ្យដឹងថា កម្ពុជាជាប្រទេសទី ២៥ ហើយសម្រាប់ទីផ្សារលក់របស់ Roll-Royce។“យើងរីករាយដែលឃើញម៉ាករថយន្ត Rolls-Royce បង្ហាញវត្តមានជាផ្លូវការនៅទីផ្សារកម្ពុជានៅពេលនេះ។ យើងមើលឃើញពីសញ្ញាវិជ្ជមានសម្រាប់ទីផ្សារកម្ពុជា ក្នុងការជួយជំរុញការលក់រថយន្តរបស់យើងឲ្យមានការកើនឡើង”។
ក្រុមហ៊ុន HGB Group ជាក្រុមហ៊ុនដែលទទួលសិទ្ធិក្នុងការលក់និងចែកចាយរថយន្ត Rolls-Royce នៅលើទីផ្សារប្រទេសកម្ពុជា។ ក្នុងថ្ងៃសម្ភោគនោះ ក្រុមហ៊ុនក៏បានតាំងបង្ហាញរថយន្ត Rolls-Royce ដ៏ប្រណីតពីរម៉ូដែលគឺ Ghost និង Wraith ដល់អតិថិជនគោលដៅរបស់ខ្លួន។
បញ្ជាក់ផងដែរថា ក្រុម HGB Group ទើបតែបើកតំណាងលក់រថយន្តរបស់ខ្លួន នៅ ហ្វីលីពីន និងវៀតណាម រួចឈានជើងចូលកម្ពុជា ខណៈដែលបណ្តាញចែកចាយមានស្រាប់នៅ ស្ត្រាលី, ឥណ្ឌា, ជប៉ុន, តៃវ៉ាន់ និងថៃជាដើម ៕
https://i1272.photobucket.com/albums/y389/domneng/3D/RolRoy1_zps0f661599.jpg
https://i1272.photobucket.com/albums/y389/domneng/3D/RolRoy2_zps169a2d88.jpg
មតិយោបល់