ព័ត៌មានជាតិ

ឃាត់ខ្លួន​ក្មេងស្ទាវ​មួយ​សំបុក​ពាក់ព័ន្ធ​និង​ការប្រើប្រាស់​គ្រឿងញៀន​

​សឹ្ទងត្រែង​:​ក្មេងស្ទាវ​មួយ​សំបុក​ត្រូវ​បាន​កលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ពី​ទ​ប​ប្រើរ​ប្រាស់​គ្រឿងញៀន​ខុសច្បាប់​ជា​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ម្សៅ​ពណ៏​សរ​(ICE)​ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​០៧​ខែ​មិថុនា​ឆ្នាំ​២០១៤​នៅត្រង់​ចំណុច​ភូមិ​ស្ពានថ្ម​សង្កាត់​សឹ្ទងត្រែង​ក្រុង​ខេត្ត​សឹ្ទង​ត្រង​បញ្ជូនទៅ​តុលាការ​។​

​ប្រភព​ពត៏មាន​ពី​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ករណី​ឃាត់ខ្លួន​ជន​ង្ស័​យទាំង​៦​នាក់​នេះ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​រលោក សាន់ និមល ស្នងការរង និង ប្រធានការិយាល័យ​កណ្តា​ល​នគរបាល​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​ខេត្ត​បានឲ្យ​កំលាំង​នគរបាល​ចុះ បង្ក្រាប​កន្លែង ប្រើប្រាស់​គ្រឿងញៀន មួយ​កន្លែង​ក្នុ ងខ​ណះ ពេលដែល ជនសង្ស័យ​ទាំង​៦​នាក់ នោះ​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿ ង​ញៀន ។​

​លោក​បាន​បន្ត​ទៀត​ថាជ​ន​សង្ស័យ​ទាំង​៦​នាក់​ទី​១​ឈ្មោះ​ធួន​សុ​ធន់​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំរ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​ព្រែក សង្កាត់​ក្រុង​ខេត្ត​សឹ្ទងត្រែង​ទី​២​ឈ្មោះ​ខាំ ចិ​ត្រា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​ជាងផ្សារដែក​រស់នៅ ភូមិ​ស្ពានថ្ម សង្កាត់ ក្រុង​សឹ្ទង​ត្រែ​ទី​៣​ឈ្មោះ​ទឹម​សាក់​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​ជាង​ផ្សា​ដែង​រស់នៅ​ភូមិ​ស្ពានថ្ម​សង្កាត់​សឹ្ទងត្រែង​ក្រុង​ខេត្ត​សឹ្ទងត្រែង​។​ទី​៤​ឈ្មោះ​កន​សុភា​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​នគរបាល​រស់​នៅ​ភូមិ​ខាំ​ភោគ​ឃុំ​ព្រែក​មាស​ស្រុក​សៀម​ប៉ាង​ទី​៥​ឈ្មោះ​ភុំ​ណន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​ជាង​ផ្សា​ដែក​ស់​នៅ​ភូមិ​ស្ពានថ្ម​សង្កាត់​ក្រុង​សឹ្ទងត្រែង​ទី​៦​ឈ្មោះ​ទឹម​ទី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​ជាង​ផ្សា​ដែក​រស់នៅ​ភូមិ​ស្ពានថ្ម​សង្កាត់ ក្រុង​សឹ្ទងត្រែង​។​ការចុះ​ឃាត់ខ្លួន​នេះ ស ម​ត្ថ​កិច្ច ដក ហូត​បាន​វត្ថុតាង​មាន​ថ្នាំញៀន​១​កញ្ចប់​ទូរ ស័ព្ធ​៣​គ្រឿង​និង​ឧបករណ៏​សេប​គ្រឿងញៀ​ន​១​ឈុត​។

តាម​ការ​ធ្វើ​កោសល្យវិច្ច័យ​ពីរ​មន្ត្រី​ជំនាញ​បានឲ្យ​ដឹង​ថា​ថ្នាំញៀន​ដែល​ដកហូត​ពីរ​ជនសង្ស័យ​បាន ១​ច​ញ្ច​ប់តូច​នោះ គឺ​ម្សៅ​ក្រាម​ពណ៏​ស ជា​ប្រភេទ​មេតំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​)​ជនសង្ស័យ​ទាំង ៦​រូប​រួម​មាន​វត្ថុតាង ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​១​ញ្ចប់​តូច​ទូរស័ព្ធ​៣​គ្រឿង​និង​ឧបករណ៏​សេប​គ្រឿងញៀ​ន​១​ឈុត​នៅ​ព្រឹក​ថ្ងៃ​ទី​៩​នេះ​ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​បញ្ជូន ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕
https://i1272.photobucket.com/albums/y389/domneng/3D/2014-06-10_101515_zpse7680300.png

មតិយោបល់