ព័ត៌មានជាតិ

សមត្ថកិច្ច​ខេត្ត​កំពង់​ឆ្នាំ​ចាប់​បាន​អ្នក​ជក់​គ្រឿងញៀន​២​នាក់​ជា​សិស្ស​វិទ្យាល័យ​

​កំពង់ឆ្នាំង​៖ ជនសង្ស័យ​២​នាក់​និង​ឧបករណ៍​ជក់​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគ​បាល​ខេត្ត ស្ទាក់​ចាប់បាន​នៅ​ពេល​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ចូល​ទៅ​ផ្ទះ មុខសញ្ញា​ប្រើប្រាស់​គ្រឿងញឿន​។ ប្រតិបត្តិការ​បង្ក្រាប​ក​រ​ណី​នេះ​បាន​ធ្វើឡើង នៅវេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិតក្នុង​ចំណុច​ផ្ទះ​មួយ​កន្លែង នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បង្ក្រាប​ករណី​នេះ​បាន​អោយដឹង​ថា​៖ នៅមុន​បង្ក្រាប ក្រុម​ជក់​ថ្នាំញៀន​ខាងលើ​នេះ​ត្រូវ​កំលាំង​នគរបាល​ធ្វើ​ការតាមដាន​មុខសញ្ញា​ជក់​គ្រឿងញៀន​ម្នាក់ ដែល​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ផ្ទះ​មុខសញ្ញា​ជនសង្ស័យ​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ខ​ណះ​នោះ​សមត្ថកិច្ច​នគរបាល​ក៏​បាន​សហការ​គ្នា​ស្ទាក់​ឃាត់​បាន​ភ្លាមៗ​ដើម្បី​ធ្វើ​ការត្រួតពិនិត្យ និង​ឆែកឆេរ​ជនសង្ស័យ ហើយ​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1E- 0395 ទូរ​សព្ទ័​ដៃ​២​គ្រឿង រួម​និង​សំភា​រះ​ជក់​គ្រឿងញៀន​មួយថង់​និង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឺកកក​មួយ​កញ្ចប់​តូច​ផងដែរ​។​

​សមត្ថកិច្ច​បាន​អោយដឹង​បន្ថែមទៀតថា​៖ ក្រុម​ក្មេង​ជក់​គ្រឿងញៀន​ខាងលើនេះ ១​ឈ្មោះ ឆាយ​ទ្រី អាយុ​១៧​ឆ្នាំ នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ជា​ម្ចាស់ផ្ទះ​ហើយ​ក៍​ជា​អ្នក​ជក់​គ្រឿងញៀន និង​ជា​សិស្ស​ថ្នាក់​ទី​១២H​វិទ្យាល័យ​មួយ ២​ឈ្មោះ យី ហុង​លី អាយុ​១៦​ឆ្នាំ អតីត​សិស្ស​ថ្នាក់​ទី​១០E​រស់នៅ​ក្នុង​ភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលៀប្អៀរ​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា​ពួកគេ​បាន​ទិញ​ថ្នាំញៀន​ខាងលើ​នេះ​ពី​ឈ្មោះ វី រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ក្នុងតម្លៃ​១០​ម៉ឺន​រៀល​មួយកញ្ចប់ ខ​ណះ​ដែល​គេ​ខ្ចី​ម៉ូតូ​មិត្ត​ភក្ត័​ជិះ មក​យក​គ្នា​គេ​ម្នាក់​ទៀត​បំ​រ៉ុង​ទៅ​ជក់​នៅ​ផ្ទះសំណាក់​សាន់​ដេរ​២​ក៍​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។​
​ក្រោយពេល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មក​ស្នងការ​នគ​បាល​ខេត្ត និង​បើក​ការស្រាវជ្រាវ​រក​មុខ​មេក្លោង​ចែកចាយ​ថ្នាំញៀន​បន្តទៀត​។ ដោយឡែក​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវបាន​សមត្ថកិច្ច កសាង​សុំណុំរឿង​និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​អាទិត្យ​មុននេះ​៕
https://i1272.photobucket.com/albums/y389/domneng/3D/K1_zps61081d85.png

មតិយោបល់