ខេត្តក្រចេះ៖ មេព្រៃសង្កាត់រដ្ឋបាលព្រៃឈើស្នួល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៩ មិថុនា នេះថា ឈើប្រណិត ឈើអារ និងឈើជន្លង់ម្រេចជាច្រើនមែត្រគូប ដែលលួចដឹកជញ្ជូនខុសច្បាប់លើរថយន្ត ចំនួន៩គ្រឿង និងត្រូវមេព្រៃចាប់បង្ក្រាបបានជាបន្តបន្ទាប់នោះ គឺជំនាញសង្កាត់រដ្ឋបាលបានកំពុងកសាង សំណុំរឿងបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើអស់ហើយនៅថ្ងៃនេះ។
មន្ត្រីមានសមត្ថកិច្ចរដ្ឋបាលព្រៃឈើស្នួល បានបញ្ជាក់ថា យ៉ាងហោចណាស់មានរថយន្តដឹកឈើ តូចធំ ចំនួន៩គ្រឿង គឺត្រូវកម្លាំងជំនាញចាប់បង្ក្រាប់បានជាបន្តបន្ទាប់រយះពេល២ថ្ងៃជាប់ៗគ្នាគិតចាប់ពី ថ្ងៃទី៥-៦ មិថុនា នៅកន្លែងផ្សេងគ្នា ក្នុងដែនសមត្ថកិច្ចសង្កាត់រដ្ឋាបាលព្រៃឈើស្នួល។
រថយន្តដឹកឈើទាំង៩គ្រឿងនេះ គឺសុទ្ឋសឹងជារថយន្តដឹកឈើខុសច្បាប់ ហើយបន្ទាប់ពីមានការ ចាប់ឃាត់កម្លាំងជំនាញបានធ្វើការវាស់វែងលើចំនួនឈើទាំងនេះ ឃើញថាគឺមានឈើប្រណិតប្រភេទ ធ្នង់ចំនួនជិត៥មែត្រគូប និងឈើអាលេខ១ និងឈើអាលេខ២ មានចំនួនជាង៥មែត្រគូប និងឈើ ជន្លង់ម្រេចមានចំនួនជិត៣រយដើម។
ទោះបីជាយ៉ាងណា ក្នុងប្រតិបត្តការចុះបង្ក្រាបរថយន្តដឹកឈើរបស់កម្លាំងសម្ថកិច្ច២ថ្ងៃជាប់ៗគ្នា ទៅលើរថយន្តដឹកឈើល្មើសច្បាប់តូចធំទាំង៩គ្រឿងនេះ គឺសមត្ថកិច្ចពុំបានចាប់ឃាត់ជនណាម្នាក់ពាក់ ព័ន្ឋនិងការដឹកជញ្ជូនឈើខុសច្បាប់នេះទេដោយសមត្ថកិច្ចបានអះអាងថា អ្នកបើករថយន្តដឹកឈើទាំងនោះបានរត់គេចខ្លួនបាត់ បន្ទាប់ពីក្រុមសមត្ថកិច្ចបានស្ទាក់ចាប់។
បើតាមប្រភពព័តមាននានា បានឲ្យដឹងថា បន្ទាប់ពីមួយរយះពេលនេះ ទីផ្សារនៃការនាំឈើចេញ នៅប្រទេសវៀតណាម គឺត្រូវផ្អាកការប្រមូលទិញឈើចូលមួយរយះបន្ទាប់ពីប្រទេសវៀតណាម កំពុងតែ មានជម្លោះដែនសមុទ្រជាមួយនិងប្រទេសចិនរួចមក។ គឺមានឈើប្រណិតខុសច្បាប់មួយចំនួនធំត្រូវបាន កកស្ទះលើការនាំចេញដូចសព្វដង តែគេដឹងថាពួកឈ្មួញបានបង្ខំសកម្មភាពដឹកជញ្ជូនយកទៅលាក់ ស្តុកនៅតាមបណ្តារច្រករបៀងនិងនានា និងតំបន់ជាប់ព្រមដែនបណ្តោហអាសន្នមានចំនួនរាប់សិប មែត្រគូប។
នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួលលោកកែវ ចំណាន បានឲ្យដឹងថា មេព្រៃរបស់លោកបានកសាង សំណុំរឿង លើករណីរថយន្តដឹកឈើខុសច្បាប់នេះទៅកាន់ផ្នែករដ្ឋបាលព្រៃឈើឆ្លូងរួចរាល់អស់ហើយ នៅថ្ងៃទី៩ មិថុនា នេះ បន្ទាប់ពីបានធ្វើការចាប់ឃាត់មានរយះពេល៣ថ្ងៃរួចមក៕
https://i1272.photobucket.com/albums/y389/domneng/3D/Krati_zps7b5e4f6b.png
មតិយោបល់