បុរសខ្លះអាចបំពេញតួនាទីជាប្តីល្អបានតែមិនដឹងខ្លួន ប៉ុន្តែមានខ្លះទៀតចង់បំពេញតួនាទីជាប្តីល្អដែរតែមិនដឹងធ្វើយ៉ាងម៉េច ហើយមិនហ៊ានសួរអ្នកដដែរ ព្រោះមានភាពខ្មាស់អៀន។ ប្រសិនបើអ្នកអាចបំពេញតួនាទីជាប្តីល្អបានមិនត្រឹមតែធ្វើឲ្យភរិយារបស់អ្នកមានសេចក្តីសុខប៉ុណ្ណោះទេ ថែមទាំងអាចក្លាយទៅជាគំរូល្អសម្រាប់សង្គមថែមទៀត។ ក្នុងការបំពេញតួនាទីជាប្តីល្អមិនពិបាក់នោះទេដោយគ្រាន់តែធ្វើតាមវិធីសាស្ត្រខ្លះដូចខាងក្រោម៖
១. ចេះលើកតម្កើន និងផ្តល់កិត្តិយសឲ្យនាងនៅពេលដែលអ្នកទាំងពីរត្រូវបានគេអញ្ចីញចូលរួមក្នុងកម្មវិធីផ្សេងៗ។
២. មិនត្រូវប្រមាថមើលងាយនាងឡើយ ផ្ទុយទៅវិញត្រូវចេះថ្នាក់ថ្នមនាងឲ្យសមជាស្វាមីល្អនេះទើបសមជាដំណើរជីវិតដែលសុខសាន្ត។
៣. ត្រូវមានចិត្តស្មោះ កុំអាងខ្លួនជាមនុស្សប្រុសលួចមានស្រីថ្មីចោលប្រពន្ធដែលធ្លាប់រួមសុខទុក្ខជាមួយគ្នានោះទេ។
៤. ត្រូវចេះជួយសម្រាលកិច្ចការក្នុងផ្ទះ នៅពេលដែលឃើញប្រពន្ធរបស់ខ្លួនរវល់ ធ្វើបែបនេះទើបមិនចេះទាស់ទែងគ្នា។
៥. កុំភ្លេចឲ្យសោះគ្រឿងអលង្ការព្រោះជាវត្ថុសម្រាប់បញ្ចាំចិត្ត ហើយអាចលើកកម្ពស់តម្លៃជីវិតរបស់នាងឲ្យតែមានភាពថ្លៃថ្នូរថែមទៀត៕
https://i1272.photobucket.com/albums/y389/domneng/3D/love-couple_00405501_zps885f41ac.jpg
មតិយោបល់