ព័ត៌មានជាតិ

បុរស​ម្នាក់​បាន​បូជាជីវិត​ដោយ​ដុត​ខ្លួនឯង នៅ​ទីក្រុង​តូ​ក្យូ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជប៉ុន​

​តាម​បណ្តាញ​សង្គម Twitter បានឱ្យដឹងថា បុរស​ម្នាក់​បាន​បូជាជីវិត​ដោយ​ដុត​ខ្លូន​ឯង និង​រងរបួស​យ៉ាងធ្ងន់ធ្ងរ កាលពី​ថ្ងៃអាទិត្យ នៅ​ក្នុង​ស្ថានីយ រថភ្លើង Shinjuku នៅ​ទីក្រុង​តូ​ក្យូ ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការប៉ុនប៉ង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​អនុញ្ញាត​ឱ្យ​មានកា​រ​ប្រើប្រាស់​សិទ្ធិ​វ័យ​ការពារ​រួមគ្នា​។​

​បុរស​ម្នាក់​នោះ ដែល​មាន​អាយុ​ប្រហែល ហាសិប​ឆ្នាំ បាន​រិះគន់​រដ្ឋាភិបាល​របស់​លោក នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe និង​កិច្ចខិតខំ​ប្រឹងប្រែង របស់លោក ដើម្បី​លុបចោល​ការ​ហាមប្រាម​សិទ្ធិ​ស្វ័យការពារ​រួមគ្នា មុន​នឹង​ដុត​ខ្លួនឯង នៅលើ​ស្ពាន​មួយ​ដែល​ត​ភ្ជាប់​អគារ​នានា នៅវេលា​ម៉ោង​១៤ និង​០០​នាទី ម៉ោង​ក្នុង​ស្រុក​។​

​ប៉ូលិស​ប្រចាំ​មូលដ្ឋាន​បាន​ហ៊ុំ​ព័ទ្ធ​តំបន់​នោះ ហើយ​បាន​បដិសេធ​មិន​ផ្តល់​ការបញ្ជាក់​ដល់​ស៊ីនហួ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ក្នុងស្រុក​បាន​ឱ្យដឹងថា បុរស​ម្នាក់​នោះ​រងរបួស​ធ្ងន់ធ្ងរ​នៅក្នុង​ឧបទ្ទេវហេតុ​នេះ​។​

​ឧបទ្ទេ​វហេតុ​នេះ​បាន​កើតឡើង គឺ​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​ដាក់​ជូន​ដោយ​រដ្ឋាភិបាល​ជប៉ុន​នូវ សំណៅ​ចុងក្រោយ​នៃ​សេចក្តីសម្រេច​ចិត្ត​នានា ផ្តោត​លើ​ការ ប្រើប្រាស់​សិទ្ធិ​ស្វ័យការពារ​រួមគ្នា ទៅ​ឱ្យ​គណបក្ស​ចម្រុះ​ដែល​កំពុងកាន់​អំណាច​។​

​សិទ្ធិ​ស្វ័យការពារ​រួមគ្នា អនុញ្ញាត​ឱ្យ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ធ្វើ​ការប្រយុទ្ធ​នៅឯ​ក្រៅប្រទេស ដែល​នេះ​វា​ផ្ទុយ​ទៅនឹង​រដ្ឋធម្មនុញ្ញ​សន្តិភាព ស្តីពី ការ​មិន​ធ្វើ​សង្គ្រាម​របស់​ប្រទេស​ជប៉ុន​។​

​តាម​ការ​ស្ទាបស្ទង់​មតិ​នាពេល​ថ្មីៗ​នេះ របស់​កាសែត​ជប៉ុន “Asahi Shimbun” ស្តីពី​បញ្ហា​ដ៏​ចម្រូងចម្រាស់​នេះ បានឱ្យដឹងថា ប្រមាណ​៦៧%​នៃ ប្រជាជន​ជប៉ុន ប្រឆាំង​ទៅនឹង​ការលុបចោល​ការ​ហាមប្រាម​សិទ្ធិ​ស្វ័យការពារ តាមរយៈ​ការបកស្រាយ​ឡើងវិញ​នៃ​រដ្ឋធម្មនុញ្ញ និង​៥៦%​នៃ​ប្រជាជន ជប៉ុន បាន​ប្រឆាំង​ទៅ​នឹង​ការលុបចោល​នៃ​ការ​ហាមប្រាម​នេះ បើទោះបី​ជ​ប្រើប្រាស់ មធ្យោបាយ​ណា​ក៏​ដោយ ចំពោះ​បញ្ហា​នេះ​៕​
japan02_2958344b

មតិយោបល់