ព័ត៌មានជាតិ

កិច្ច​ពិ​ភាក្សា​នុយក្លេអ៊ែរ​អាមេរិក – អ៊ីរ៉ង់​បន្តធ្វើ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ​

​កិច្ចចរចា​នុយក្លេអ៊ែរ រវាង​សហរដ្ឋអាមេរិក និង អ៊ីរ៉ង់​បាន​បន្ត​ឈាន​ដល់​ថ្ងៃ​ទី​២ នៅ​ថ្ងៃ​អង្គារ កន្លងទៅ នេះ ដែល​ដឹកនាំ​ដោយ​គណៈប្រតិភូ​អ៊ីរ៉ង់ ក្នុង​កិច្ចចរចា​កាលពី​ថ្ងៃ​ចន្ទ​។​
https://i1272.photobucket.com/albums/y389/domneng/3D/download_zpsd1d0c928.jpg
​គណៈប្រតិភូ​នៃ​ប្រទេស​ទាំង​ពីរ ដែល​ដឹកនាំ​ដោយ​អនុ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ប៊ិល ប៊ឺន ( Bill Burns ) និង​អនុ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក អាប់​បាស់ អា​រ៉ាក់​ជី ( Abbas Aragihi ) បាន​ធ្វើ​កិច្ចចរចា​បិទទ្វារ​ចំនួន​២​ថ្ងៃ​ឡើង​វិញ នៅ​ឯ​សណ្ឋាគារ President Wilson ក្នុង​ទីក្រុង​ហ្សឺ ណែ​វ ។​

​នៅ​ថ្ងៃ​ចន្ទ ភាគី​ទាំងពីរ​បាន​ចាប់ផ្តើម​ធ្វើ​កិច្ចចរចា​ផ្លូវ​ការណ៍​លើក​ទី​១ របស់​ពួកគេ ដោយ​ផ្តោត​ជា​សំ ខាន់​លើ​កម្មវិធី​នុយក្លេអ៊ែ​រ របស់​ក្រុងតេអេ​រ៉ង់ ។​

​ពួក​អ្នកវិភាគ​បាន​និយាយថា កិច្ចចរចា​នេះ​នឹង​អាច​នាំ​ទៅដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ យោគយល់ គ្នា​មួយ នៅ​មុន​កាលបរិច្ឆេទ​ថ្ងៃទី​២០ ខែកក្កដា ៕​

មតិយោបល់