ព័ត៌មានជាតិ

សញ្ញា​ដែល​បញ្ជាក់ថា​ស្នេហា​របស់​អ្នក​ជិត​ដល់​ផ្លូវបំបែក​

​ទំនាក់ទំនង​ស្នេហា​មួយចំនួន​ដែល​ចាប់ផ្តើម​ឡើង​យ៉ាង​ឆាប់រហ័ស ហើយ​វា​ក៏​មិន​ប្រាកដ​ថា​អាច​នៅ​ស្ថិតស្ថេរ​បាន​យូរអង្វែង​ដែរ​។ បន្ទាប់ពី​កើត​មាន​បញ្ហា​នៅក្នុង​ទំនាក់ទំនង​ស្នេហា​រួចមក អ្វីៗ​ប្រហែលជា​មាន​ភាព​ខុស​ប្លែក តែ​វា​មិន​បញ្ចប់​នោះទេ​។ ការ​មាន​អារម្មណ៍មិនល្អ​ដាក់គ្នា​អាច​ធ្វើឲ្យ​ទំនាក់ទំនង​ស្នេហា​ត្រូវបាន​បញ្ចប់​ដោយ​គ្មាន​មូលហេតុ​។ នេះ​ជា​សញ្ញា ១០ យ៉ាង​ដែល​បង្ហាញ​ថា​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ត្រូវ​ឃ្លាតឆ្ងាយ​៖

១. អ្នក​តែងតែ Call ទៅ​គេ ហើយក៏​ជា​អ្នក​ចាប់ផ្តើម​ផ្ញើ​សារ​ទៅ​គេ​មុន​។​
២. មនុស្ស​សំខាន់​របស់​អ្នក​បញ្ឈប់​ការផ្តល់​អ្វីៗ​ឲ្យ​អ្នក និង​ជួយ​ដល់​អ្នក​បាន​តិចតួច​។​
៣. សម្តី​ផ្អែមល្ហែម​ដែល​និយាយ​មក​កាន់​អ្នក​មាន​តិចតួច​។​
៤. នៅ​ពេល​អ្នក​ចំណាយ​ពេល​វេលា​ជាមួយគ្នា អ្នក​ជ្រើសរើស​យក​វិធី​មួយ​ដែល​មិន​និយាយ​គ្នា​ច្រើន​ដូច​ជា​ការ​ទៅ​មើល​កុន​ជាដើម​។​
៥. គម្រោង​នៃ​ការ​ណាត់​ជួប​របស់​អ្នក​ត្រូវបាន​លុបចោល​។​
៦. ទំនាក់ទំនង​ផ្លូវភេទ​ត្រូវបាន​បញ្ឈប់​។​
៧. នៅ​ពេល​អ្នក​ស្រមៃ​ទៅ​ថ្ងៃ​អនាគត មនុស្ស​សំខាន់​របស់​អ្នក​តែងតែ​នៅ​ឃ្លាត​ឆ្ងាយ​ពី​អ្នក​។​
៨. អ្នក​ច្រើនតែ​នៅ​ជាមួយ​តែ​មិត្តភក្តិ ច្រើន​ជាង​នៅ​ជាមួយ​គេ​។​
៩. គេ​ចេះតែ​យក​លេស​រវល់ ដើម្បី​ជួយ​ជាមួយ​នឹង​អ្នក​ផ្សេង​។​
១០. ទីបំផុត​សូម្បីតែ​ការយកចិត្តទុកដាក់​តែ​បន្តិច ក៏​មិន​រវីរវល់​ជាមួយ​នឹង​អ្នក​ដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/3D/break_zpsec069c80.jpg

មតិយោបល់