ភ្នំពេញ:សមត្ថកិច្ចនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក អ៊ុក ហៃសីលា បានចុះបង្ក្រាបទីតាំង ហាងកាហ្វេចំនួន២កន្លែង នៅតាមបណ្តោយផ្លូវ៣៣៦ និង២២៣ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលរកឃើញជនជាតិវៀតណាមចំនួន១៨នាក់ ស្នាក់នៅគ្មានច្បាប់អនុញ្ញាត ក្នុងនោះមានស្រី១២នាក់ កាលពីវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសួរនាំ និងពិនិត្យទៅលើឯកសារពាក់ព័ន្ធ ការស្នាក់នៅរបស់ពួកគេ៕
មតិយោបល់