ការដឹកជញ្ជូនពលករចំណាកស្រុកកម្ពុជា ដែលត្រូវអាជ្ញាធរថៃបានចាប់បញ្ជូន ដោយគំហុកនោះ បាន និងកំពុងប្រព្រឹត្តទៅ ដោយកងដឹកជញ្ជូនកងយោធពលខេមរភូមិន្ទ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងការពារជាតិ បញ្ចេញរថយន្តយោធាចំនួន ១៥០ គ្រឿង កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៤ នោះ។
ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក បានរាយការណ៍នៅព្រឹកថ្ងៃ ទី ១៣ ខែមិថុនា ក្នុងកម្មវិធីផ្សាយផ្ទាល់ បានដកស្រង់ សំដីមន្ត្រីជាន់ខ្ពស់នៅច្រកទ្វារប៉ោយ ប៉ែតថា ពលករទាំងអស់នឹងត្រូវដឹកជញ្ជូនទៅកាន់ភូមិកំណើតរបស់ខ្លួន ហើយការដឹកជញ្ជូន នេះនឹងបន្តរហូតដល់អស់ពលករ ដែលអាជ្ញាធរថៃចាប់បញ្ជូនមក ។
បញ្ជាក់ផងដែរថា ចាប់តាំងពីរសៀល ថ្ងៃទី ៩ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ការបញ្ជូនពលករខ្មែរត្រឡប់មកមាតុភូមិវិញ ដោយអាជ្ញាធរថៃ គឺមានសភាពគំហុកខ្លាំង និងមិនសមស្រប ព្រោះត្រូវចាប់ញាត់ណែនដូចកន្តំ ហើយដឹកតាមរថយន្តទ្រុងសំណាញ់ និងរថយន្តដឹកទំនិញ មកទម្លាក់នៅច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ទាំងយប់ទាំងថ្ងៃ ដែលមានចំនួន មិនតិចជាង ១០.០៩២ នាក់ ហើយចំនួននេះ កើនបន្តទៀត ព្រោះអាជ្ញាធរថៃ នៅតែចាប់បញ្ជូនមកទៀត៕
https://i1272.photobucket.com/albums/y389/domneng/Th_zpsd6dc6315.jpg
មតិយោបល់