រហូតដល់រសៀលថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០១៤ ពលករខ្មែរដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនចូលមកកម្ពុជាវិញ បានកើនឡើងរហូតដល់ជាង ៨ ម៉ឺននាក់ហើយ ។នេះបើតាមការឲ្យដឹងពីសំណាក់ ឯកឧត្តម គោ ស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ
កាលពីសៅរ៍ម្សិលមិញនេះអាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រើប្រាស់កម្លាំងនគរបាល កងរាជ អាវុធហត្ថ និងសមត្ថកិច្ចការពារព្រំដែនជាង ៣០០ នាក់ ដោយមានទាំងកម្លាំងមនុស្សធម៌មកពីស្ថាប័ននានា ដូចជា កាកបាទក្រហម និងអង្គការសង្គមស៊ីវិលជាដើម បានចូលរួមដើម្បីសម្របសម្រួល និងចាំទទួលពលករនៅព្រំដែនប៉ោយប៉ែត ។ រថយន្តយោធាចំនួនជាង ៣០០ គ្រឿង ក៏បានត្រៀមដើម្បីដឹកជញ្ជូនពលករខ្មែរ នៅព្រំដែនប៉ោយ ប៉ែតដោយឥតគិតថ្លៃទៅកាន់ស្រុកកំណើតរបស់ពួកគេផងដែរ។
ឯកឧត្តម អ៊ិត សំហេង បានឲ្យដឹងថាគិតត្រឹមថ្ងៃទី ១៣ មិថុនា ថៃបានបញ្ជូនពលករកម្ពុជាវិលត្រលប់មកវិញ ចំនួន ៤៣.៦០០ នាក់ ក្នុងនោះនៅប៉ោយប៉ែតមានច្រើនជាងគេរហូតដល់ ៣៣.៥០០ នាក់ ។ ក្រៅពី នោះមាននៅខេត្តបាត់ដំបង ៧ ៥០០ នាក់ ឧត្តរមានជ័យ ១ ១២៥ នាក់ ប៉ៃលិនជាង ១០០ នាក់ និងនៅខេត្តកោះកុងមួយចំនួនទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ពលករកម្ពុជា ដែលចូលធ្វើការក្នុងប្រទេសថៃមានចំនួនសរុបប្រមាណជិត ២០ ម៉ឺននាក់ ហើយភាគច្រើនជាពល ករខុសច្បាប់៕
https://i1272.photobucket.com/albums/y389/domneng/3D/14_zps85a1d133.jpg
មតិយោបល់