រដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើដល់កូរ៉េខាងជើង កាលពីថ្ងៃអង្គារថា ភាគី ទាំងពីរគួរធ្វើកិច្ចចរចា អំពីលោក គីម ជុងវុក (Kim Jong-Wook)ដែលត្រូវបានឃុំឃាំងក្នុងប្រទេស កូរ៉េខាងជើង ចាប់តាំងពីខែតុលា ឆ្នាំ២០១៣ មកនៅថ្ងៃទី១៧ ខែមិថុនា នៅឯអាគារសន្តិភាព អា គាររដ្ឋាភិបាលនៅភូមិបានមុនហ្សូម នៅខាងព្រំដែនកូរ៉េខាងត្បូង។
កូរ៉េខាងជើងបានបញ្ជូនការឆ្លើយតបរបស់ខ្លួន ទៅនឹងសំណើនោះកាលពីថ្ងៃព្រហស្បតិ៍ នេះដោយ និយាយថា កិច្ចចរចាអំពីលោក គីម នឹងមិនមែនជាបញ្ហាមួយដែលត្រូវធ្វើការពិភាក្សាគ្នាទេពីព្រោះ លោក គីម ដែលបានពាក់មុខធ្វើជាសាសនទូតនោះ បានលួចចូលដោយខុសច្បាប់មកក្នុងប្រទេស កូរ៉េខាងជើង ដើម្បីធ្វើសកម្មភាពអមិត្តប្រឆាំងនឹងរដ្ឋនេះ មុនត្រូវគេចាប់ខ្លួននឹងដាក់ទោសនោះ។
ក្រសួងដែលទទួលខុសត្រូវនយោបាយកូរ៉េខាងជើង របស់កូរ៉េខាងត្បូងបាននិយាយថា ការបដិ សេធនោះគឺជាការគួរឱ្យសោកស្តាយណាស់ ដោយទទូចដល់កូរ៉េខាងជើងម្តងទៀតឱ្យយល់ព្រម ចំពោះសំណើនេះ។
កាលពីចុងខែឧសភាសាសនទូតរូបនេះ ត្រូវបានគេកាត់ទោសឱ្យធ្វើការងារធ្ងន់អស់មួយជីវិតនៅក្នុង ការកាត់ទោសមួយដែលធ្វើឡើងក្នុងប្រទេសកូរ៉េខាងជើង ចំពោះការប្រព្រឹត្តដែលគេបានចោទប្រ កាន់នូវអំពើឧក្រិដ្ឋកម្មផ្សេងៗ ប្រឆាំងនឹងរដ្ឋ។
លោក គីម ត្រូវបានគេកាត់ឱ្យជាប់ទោសពីបទមានគំនិតអាក្រក់ ក្នុងការបង្កើតវិហារគ្រឹស្តលួច លាក់ ធ្វើវិទ្ធង្សនារដ្ឋាភិបាល ចូលដោយខុសច្បាប់មកក្នុប្រទេស ព្រមទាំងធ្វើសកម្មភាពស៊ើបយក ការណ៍តាមបញ្ជារបស់ទីភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូង។
លោកបានបង្ហាញខ្លួននៅឯសន្និសីទសារព័ត៌មាន ដែលកូរ៉េខាងជើងបានរៀបចំឡើងកាលពីខែកុម្ភៈ ដោយនិយាយថា លោកត្រូវគេចាប់ខ្លួនកាលពីថ្ងៃទី៨ ខែតុលា មួយថ្ងៃបន្ទាប់ពីឆ្លងចូលទៅក្នុងក្រុង ព្យុងយ៉ាង ពីដានដុង ប្រទេសចិន ៕
https://i1272.photobucket.com/albums/y389/domneng/3D/north-and-south-korea_zps7bd64488.jpg
មតិយោបល់