ព័ត៌មានជាតិ

អ៊ុ​យក្រែន ចោទប្រកាន់​រុស្ស៊ី​ថា​បាន​យក​រថពាសដែក​បំពាន​ព្រំដែន​ខ្លួន​

​សារព័ត៌មាន AGI បាន​ចុះ​ផ្សាយ​ឲ្យដឹងថា​ប្រទេស​អ៊ុ​យក្រែន បាន​រាយការណ៍​ថា រថពាសដែក​រុស្ស៊ី​ចំនួន​បី​គ្រឿង និង​រថយន្ត​យោធា​មួយ​ចំនួន ទៀត​បាន​ឆ្លងកាត់​ព្រំដែន ដើម្បី​ជួយ​ពួក​ផ្តាច់ខ្លួន​ដែល​និយម​រុស្ស៊ី នៅតាម​បណ្តា​តំបន់​ភាគ​ខាងកើត​។​
​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អ៊ុ​យក្រែន លោក អា​ហ្វ​សេន អាវ៉ា​កូវ និង​តាម​ប្រភព​ព័ត៌មាន​នានា បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​អំពី រថពាសដែក​រុស្ស៊ី ចំនួន​បី គ្រឿង​នៅ​តំបន់ Snizhnye ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភាគ​ខាងកើត​៕​
UKRAINE CRISIS

មតិយោបល់