ព័ត៌មានជាតិ

ក្នុង​រយៈពេល​២៤​ម៉ោង​កងកម្លាំង​សន្តិសុខ អ៊ីរ៉ាក់ សម្លាប់​ពួក​សកម្មប្រយុទ្ធ​ជាង ២៧៩ នាក់

​អ្នកនាំពាក្យ​សន្តិសុខ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ បាន សម្លាប់​ពួក​ប៉ះ​បោរ​ប្រមាណ ២៧៩​នាក់​នៅក្នុង​ខេត្ត​ចំនួន ៤ នៅ ទូទាំង​ប្រទេស​ក្នុង​រយៈពេល​២៤ ម៉ោង​។​

​ឧត្តមសេនីទោ​ហ្គាស​សេម អាត់​តា (Qassim Atta) អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​លោក នួរី​អាល់​-​ម៉ាលី​គី បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា កង កម្លាំង​អ៊ីរ៉ាក់​បាន​បើក​ការវាយប្រហារ ដ៏​ធំ​មួយ ទៅលើ​ក្រុម​ភេរវកម្ម​នៅក្នុង​ខេត្ត សាឡា​ហ៊ូ​ឌី​ន ឌីយ៉ាឡា និង​ណី​ណេវី (Minevch) ដោយ​សម្លាប់​ពួក ភេរ​វករ​ប្រមាណ​ជាង​២៧៩​នាក់ ។ រថយន្ត​ជាង​១៤​គ្រឿង​ដែល ផ្ទុក​ទៅដោយ​ពួក ភេរ​វករ និង អាវុធយុទ្ធភណ្ឌ​ត្រូវបាន​គេ​ដុត​កំទេចចោល​។​

​លោក អាត់​តា បាន​និយាយថា ភេរ​វករ​ជាង​៣០​នាក់​ត្រូវបាន​គេ​សម្លាប់ ក្នុងការ​វាយ​ប្រ ហារ​លើ​ពួក​ប៉ះ​បោរ​ដាច់ដោយឡែក​ពី​គ្នា​នៅក្នុង​ខេត្ត​បា​ប៊ីល ភាគ​ខាងជើង​៕​
00016c42b36b15089dd828

មតិយោបល់