កវីនិពន្ធជួរមុខ ប្រចាំផលិតកម្ម ហង្សមាស និង ភ្លេងរីខដស៍ លោក សុខ ជំនោរ បានធ្វើឲ្យ អ្នកគាំទ្រ និងមិត្តភក្តិរបស់ខ្លួន ចាប់អារម្មណ៍ ដោយសារតែកវី រូបនេះ បានសរសេរនៅ ទំព័រ បណ្តាញទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុកថា “រកឃើញភាពល្ងង់របស់ខ្លួនឯងមួយទៀតហើយខ្ញុំ។ រដូវមើលបាល់ទាត់ ខ្ញុំអត់ចេះមើល រស់មិនទាន់សម័យមែន!” ។
ការ សរសេរបែបនេះ គឺសំដៅលើ រដូវកាលបាល់ទាត់ FIFA World Cup 2014 ដែលកំពុងប្រារព្ធឡើង ក្នុងប្រទេសប្រេស៊ីល ដែលសបញ្ជាក់ថា “លោក សុខ ជំនោរ គ្មានចំណង់ចំណូលចិត្ត ក្នុងការ មើលបាល់ទាត់អ្វីនោះទេ ទើបឈានដល់ថា្នក់ថាខ្លួនឯងល្ងង់ រស់មិនទាន់សម័យ” ។
ជាមួយនឹងសំណេរលើបណ្តាញហ្វេសប៊ុកនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងឆ្លើយភ្លាមៗថា”ម៉េចដែរបង ?” និង អ្នកខ្លះទៀតថា “ជាលើកទី ១ ហើយដែលខ្លួនទើបតែមើលបាល់ទាត់” ។នៅមាន Comments ជាច្រើនទៀត បញ្ជាក់ថា អត់ចេះមើលបាល់ទាត់ ដូចទៅនឹង លោក សុខ ជំនោរផងដែរ ។ ជាមួយនឹងគ្នានេះដែរ ម្ចាស់គណនី Cheata Liza បានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបញ្ចេញគំនិតគាំទ្រ បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅទៅលើ អសន្ថិសុខសង្គមនៅរាជធានីភ្នំពេញ និងគ្រប់ខេត្តក្រុង នាពេលរដូវកាលបាល់ទាត់នេះ ថា “ខ្ញុំក៏មិនចេះមើលដែរ ហើយក៏មិនចូលចិត្តទៀតព្រោះវាជារដូវកាលចោរឆក់ និងចោរប្លន់ដើម្បីយកលុយ ចាក់បាល់” ។ រំពេចជាមួយនោះ លោក សុខ ជំនោរ បាន Comments តប រាលការបញ្ចេញមតិរបស់អ្នកគាំទ្រខ្លួនថា ” មិនមែនអ្នកចេះមើល ខ្ញុំមានន័យថាមិនល្អទេ ព្រោះជាចំណេះដឹងសកល” ។
តែទោះជាយ៉ាងណា អ្វីដែលធ្វើឲ្យយើងកត់សម្គាល់នោះ គឺហេតុការណ៍ ១ ថ្ងៃមុន និង ១ថ្ងៃក្រោយ World Cup មាន ២ ករណី ប្លន់ និងឆក់ ដោយ ១ ករណី បានបាញ់ស្រីស្រស់ម្នាក់ ចំកណ្តាលពោះ ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅម្តុំផ្សារ ទួលទំពូង និងមួយករណីទៀត ឆក់ទូរស័ព្ទ ដោយជនសង្ស័យជាសិស្សសាលា២នាក់ ព្រោះតែ អត់លុយចាក់បាល់។ បើទោះបីជា ការបង្ក្រាបករណី ភ្នាល់បាល់នេះ កំពុងប្រតិបត្តិការណ៍ ក៏ប៉ុន្តែ នៅតែធ្វើឲ្យ ប្រជាពលរដ្ឋមួយចំនួនធំ កំពុងខ្លាចកើតហេតុភេទ ដូចខាងលើ ៕
https://i1272.photobucket.com/albums/y389/domneng/3D/SokChomnor_zps471e2dd0.jpg
https://i1272.photobucket.com/albums/y389/domneng/3D/2014-06-17_104803_zpsb0de5c1f.png
មតិយោបល់