ព័ត៌មានជាតិ

Karim Benzema មិន​ចាកចេញ​ពី Real Madrid

តំណាង​កីឡាករ Karim Benzema បាន​អះអាង​ថា នៅទីនេះ ខ្សែ​ប្រយុទ្ធ អធិរាជ​ស Real Madrid នឹង​ចាកចេញ​ពី​ម្ចាស់​ជើងឯក UEFA Champions League ឡើយ​។​នេះ​បើ​តាម​ការចុះផ្សាយ​របស់ Viqi ។​
benzema
​កីឡាករ​សញ្ជាតិ​បារាំង Karim Benzema បាន​ជួយ​លើកមុខ​លើក​មាត់ បារាំង ដោយ​បំបាក់ Honduras ៣ – ០ ក្នុង​ព្រឹត្តិការណ៍ World Cup កាលពី​ថ្ងៃអាទិត្យ ហើយ​ក៏​ជួយ​ឲ្យ Real Madrid លើ​កពាន​អឺរ៉ុប​ទី ១០ កាលពី​ខែ កន្លង​ទៅ​ដែរ​។​
​បើទោះជា​មាន​ចំណុច​ល្អ​យ៉ាង​នេះ​ក្តី Benzema នឹង​ចាកចេញ​ពី Bernabeu ទៅកាន់​មេឃ​ខៀវ ។​

​ទោះបីជា​ព័ត៌មាន​ទំនាក់ទំនង​ផ្លាស់​ទៅកាន់​មេឃ​ខៀវ កំពុង​ផ្សព្វផ្សាយ ក៏​ប៉ុន្តែ​តំណាង របស់ Karim Benzema ចេញមុខ​អះអាង​ថា គាត់​កំពុង​ពង្រីក​កុងត្រា​របស់ខ្លួន ដោយ​បន្ត​លេង​នៅ​ក្រោម​យុទ្ធសាស្ត្រ​របស់ Carlo Ancelotti ។​
​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Karim Benzema បាន​ចូល​លេងឲ្យ Real Madrid នៅ​ឆ្នាំ ២០០៩ បន្ទាប់​ពី​ចាកចេញ​ពី Lyon ៕​

មតិយោបល់