ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៥៧នាក់ ដែលភាគច្រើនបំផុតជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៧២នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
– ករណីឆ្លងសហគមន៍ ១៥៦ នាក់
– អ្នកដំណើរពីបរទេស ០១ នាក់
ភ្នំពេញ (១៤១) កោះកុង (៨) ស្វាយរៀង (៤) តាកែវ (២) កណ្ដាល (១)
គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៤២៣៨ នាក់
– អ្នកជាសះស្បើយ= ២១៥២ នាក់
– អ្នកកំពុងព្យាបាល= ២០៥២ នាក់
– អ្នកស្លាប់= ២៩ នាក់
មតិយោបល់