សៀមរាប ៖ ជនសង្ស័យភេទប្រុសទាំង៤នាក់នេះត្រូវបាន លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាបបញ្ជាដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការណ៍ជាមួយ នគរបាលក្រុង និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុង និង ខេត្តសៀមរាប ធ្វើការចាប់ឃាត់ខ្លួននិងធ្វើការឆែកឆេរនៅក្នុងផ្ទះរបស់ជនសង្ស័យទាំង៤នាក់នេះស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការតាមដានស្រាវជ្រាវនិងកំណត់នូវមុខសញ្ញាបានហើយនោះ ដោយព្រឹត្តការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៤ ។
ក្នុងកិច្ចចុះប្រតិបត្តិការណ៍នេះ សមត្ថកិច្ច បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យភេទប្រុសចំនួន៤នាក់នេះ និង បានរកឃើញនូវវត្ថុតាងមួយចំនួនជាឩបករណ៍ច្នៃជក់គ្រឿងញៀននិងសម្ភារ:សម្រាប់វេចខ្ចប់គ្រឿងញៀនខុសច្បាប់មួយចំនួនទៀតផងដែរ ។ ដោយលោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសនិងលោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ដល់អ្នកយកព័ត៍មានយើងថាដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពថ្វេដងផងនោះ ។បើទោះបីជាក្រុមអ្នកប្រើប្រាស់និងជួញដូរនូវសារធាតុញៀនខុសច្បាប់ខំប្រឹងប្រើគ្រប់រូបភាពបែបណាក៏ដោយដើម្បីបំភាន់ភ្នែកសមត្ថកិច្ចក៏មិនអាចរត់គេចពីសមត្ថកិច្ចជំនាញបានឡើយ ។ បច្ចុប្បន្នជនសង្ស័យភេទប្រុសទាំង៤នាក់នេះនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញចំណាត់ការទៅតាមនិតិវិធីជាបន្តកាលពីព្រឹកថ្ងៃខែកើតហេតុខាងលើ ៕
https://i1272.photobucket.com/albums/y389/domneng/3D/Drug1_zps6da690b8.png
https://i1272.photobucket.com/albums/y389/domneng/3D/Drug2_zpsa73f1bf4.png
https://i1272.photobucket.com/albums/y389/domneng/3D/Drug3_zpsf61a7727.png
មតិយោបល់