បច្ចុប្បន្ននេះ ទម្រាំតែក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនមួយ ត្រូវចំណាយពេលអស់ជាច្រើនឆ្នាំ ជាពិសេសគឺត្រូវមានបទពិសោធន៍ និងជំនាញច្បាស់លាស់។ អ្នកខ្លះក្លាយជានាយកប្រតិបត្តិដោយសារតែខ្លួនជាម្ចាស់ក្រុមហ៊ុន អ្នកខ្លះទៀតដោយសារតែកេរ្តិ៍តំណែលពីឪពុកម្ដាយ។ បើទោះជាយ៉ាងនេះក្ដី ដើម្បីក្លាយជានាយកប្រតិបត្តិលុះត្រាតែមានអាយុយ៉ាងតិច ១៨ឆ្នាំដែរ។
តើលោកអ្នកដឹងទេថា មានក្រុមហ៊ុនមួយចំនួនមាននាយកប្រតិបត្តិអាយុតិចជាង ១៥ឆ្នាំ?
១. Sindhuja Rajaram (១៤ឆ្នាំ) ៖ ជានាយកប្រតិបត្តិក្រុមហ៊ុនផលិតភាពយន្តគំនូជីវចល (Animation) ជាមួយនឹងទឹកប្រាក់យ៉ាងច្រើនសន្ធឹក។ Sindhuja Rajaram បានរៀនគូរគំនូជីវចលពីឪពុករបស់នាង រហូតក្រោយមកក៏បានបើកជាក្រុមហ៊ុនបង្កើតគំនូជីវចល ដែលបច្ចុប្បន្នមានបុគ្គលិករហូតដល់ ១០នាក់ ហើយនាងបានក្លាយជានាយកប្រតិបត្តិដែលក្មេងជាងគេទី២នៅលើពិភពលោក បន្ទាប់ពី Harli Jordean ។
https://i1272.photobucket.com/albums/y389/domneng/CEO1_zps8dd29d12.png
២. Harli Jordean (៨ឆ្នាំ)៖ ជានាយកប្រតិបត្តិក្រុមហ៊ុនលក់ត្បូងកែវ ដែលមានឈ្មោះថា Land of Marbles ដែលត្បូងកែវនីមួយៗលក់បានក្នុងតម្លៃ ១០០០ដុល្លារអាមេរិក។
https://i1272.photobucket.com/albums/y389/domneng/CEO2_zps5be25612.png
៣. Shravan និង Sanjay Kumaram៖ ជានាយកប្រតិបត្តិក្រុមហ៊ុន Mobile app ដែលមានឈ្មោះថា GoDimensions ដោយមានអ្នកទាញយកកម្មវិធីរបស់ពួកគាត់យ៉ាងច្រើនសន្ធឹក។ ទាំងពីរនាក់បងប្អូននេះ ម្នាក់ជាប្រធានក្រុមហ៊ុន និងម្នាក់ទៀតជានាយកប្រតិបត្តិ ដោយមានអាយុ ១០ និង ១២ ឆ្នាំ៕
https://i1272.photobucket.com/albums/y389/domneng/CEO3_zps7fb4d2dd.png
មតិយោបល់