សារព័ត៌មានចិន បានរាយការណ៍មកថា ប្រទះជួបក្មេងស្រីនៅលើរថភ្លើងអាកាស បានសរសេរបដាប្រកាសលក់ ព្រហ្មចារីរបស់ខ្លួន ក្នុងតម្លៃ ២០ ម៉ឺនយ័ន ដើម្បីយកប្រាក់ព្យាបាលជំងឺរបស់បងប្រុសនាង ដែលកើតជំងឺមហារីក កំពុងសម្រាកព្យាបាលជំងឺជាទំងន់ ។
ក្មេងស្រីមានឈ្មោះថា សៀវ យាន មានអាយុ ១៩ឆ្នាំ រីឯបងប្រុសនាង ឈ្មោះថា សៀវ ហុង អាយុ ២៣ ឆ្នាំ អ្នកទាំងពីជាកូនកំព្រា ហើយប្អូនស្រីបានសរសេរបដាប្រកាស់ជា ព្រហ្មចារី ខ្លួនប៉ុន្មានជា ពីរ បីថ្ងៃ ហើយទាំងនៅតាមផ្លូវសាធារណៈ និង ស្ថានីយ៍រថភ្លើង រហូតដល់ដំណឹងល្បីដល់ខាងភ្នាក់អ្នកកាសែតចិន ។
សូមបញ្ជាក់បន្ថែមថា ក្រុមភ្នាក់ងារកាសែតចិន បាននាំប្អូនស្រីទៅកាន់មន្ទីពេទ្យ នឹងជួយអំពាវនាវស្វែងរកជំនួយសម្រាប់ប្អូនស្រីផងដែរ ៕
ប្រភព៖ Tvpool
មតិយោបល់