ព័ត៌មានជាតិ

Louis Van Gaal មិន​ជឿ​ថា​ឈ្នះ​អូស្ត្រាលី

​គ្រូបង្វឹក​ហុ​ល្លង់ លោក Louis Van Gaal បានឲ្យដឹងថា គាត់​មិន​ដែល​សង្ឈឹមថា​នឹង​យក​ឈ្នះ លើ ក្រុម អ៊ីតាលី​ឡើយ កាលពី​ថ្ងៃ​ពុធ​នោះ ។​
​ហុ​ល្លង់ កាលពី​រាត្រី​ម្សិលមិញ បាន​តាម​ទាន ខណៈ​ដែល​រង​ការ​លុត​ពី​អ៊ីតាលី ដោយ​លទ្ធផល ២ – ១ ដោយ​សង​វិញ​ភ្លាម ២ – ២ រួច បន្ថែម​មួយ​គ្រាប់​ទៀត​យក​ឈ្នះ ក្នុង​លទ្ធផល​ប្រផិតប្រផើយ ៣ – ២ ដែល​ធានា សុវត្ថិភាព​របស់​ខ្លួន​ឡើង​ទៅ​កាន់ វគ្គ ១៦ ក្រុម​ចុងក្រោយ ខណៈ​ដែលឈី​លី លុត អេ​ស្ប៉ាញ ក្នុង​ថ្ងៃ​ជាមួយនឹង​គ្នា​នោះ​ដែរ​។​
van-gaal
​លោក Louis Van Gaal បាន​ប្រាប់​ដល់ Fifa ថា “​ខ្ញុំ​ពិតជា​ធូរស្រាល​ខ្លាំងណាស់ នៅពេល​ដែល​តង់​ទី ២ យើង​លេង​បានល្អ​ជាង អូស្ត្រាលី ដោយ​តង់​ដំបូង ពួកគេ​ពិតជា​លេង​បាន​ល្អ​ជាង​យើង​” ។​ក៏ប៉ុន្តែ​សម្រាប់​ដំណាក់កាល​បន្ទាប់​របស់​យើង គឺ​ត្រូវ​រៀបចំ​ជើង​ព្រួល ប្រឆាំង ជាមួយនឹង ឈី​លី ដែល​ជា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅក្នុង​ក្រុម ៕​

មតិយោបល់