ភ្នំពេញ៖ មានហេតុការណ៌ភ្ញាក់ផ្អើល និងហួសចិត្តមួយរកនិយាយលែងចេញ ដែលជនមាន ចិត្តជាសត្វតិរច្ឆានម្នាក់ មានមាឌធំដូចឃ្លោក មាយាទថោកដូចសត្វ មិនគិតការងាររកស៊ីអីទេ ក្រៅតែពីការដើរសេពគ្រឿងញៀន រហូតញៀនយ៉ាងងប់ងល់ ហើយបានវាយធ្វើបាបម្ដាយជា ស្រីមេម៉ាយចម្រិតទារលុយ ចូលក្លឹបស្ទើររាល់ថ្ងៃ ហើយនៅពេលដែលម្ដាយគ្មានប្រាក់ឲ្យគេ បានប្រមូលរបស់របរសម្ភារៈ ប្រើប្រាស់នៅក្នុងផ្ទះ ទៅលក់អស់គ្មានសល់ឡើយ។
នៅលើក ចុងក្រោយនេះ វេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ជននេះបានប្រមូលយកចាន ឆ្នាំង តុ កៅអីនិងរបស់មួយចំនួនទៀត ចេញពីផ្ទះដែលមានទីតាំង ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បម្រុងយកទៅលក់ទៀត ហើយទោះបីជាស្ត្រីជាម្ដាយ ងង្វរកយ៉ាងណាក៍គេមិនព្រមដែរ ហើយបន្ទាប់ពីបានឃើញ នូវអំពើដ៍ថោកទាបនោះត្រូវបាន អ្នកជិតខាងទូរស័ព្ទប្ដឹងប៉ូលីស ឲ្យជួយអន្តរាគមន៍ភ្លាមៗតែម្ដង។
ជនពាលខាងលើនោះត្រូវ បានគេស្គាល់ឈ្មោះ គឹម ម៉ាត្រា ភេទប្រុសអាយុ២៧ឆ្នាំ ជននេះបានញៀនថ្នាំយ៉ាងងប់ងល់ ហើយកន្លងមកធ្លាប់បានដើរ វាយគេយកលុយថែមទៀតផង គេគឺជាកូនពៅគេក្នុងចំណោម បងប្អូន៤នាក់ប្រុស២នាក់និងស្រី២នាក់ ដែលមានម្ដាយឈ្មោះ គង់ ស៊ីថា អាយុ៥០ឆ្នាំ មុខ របរលក់នំកំប៉ិចកំប៉ុក នៅតាមមុខរោងចក្រ ប៉ុណ្ណោះដែលសព្វថ្ងៃស្នាក់នៅក្នុងភូមិកើតហេតុ ខាងលើនោះ។ស្ត្រីជាម្ដាយបានប្រាប់ប៉ូលីសថា កន្លងមកកូនប្រុសម្នាក់នេះបានវាយ ធ្វើបាប គាត់ជាញឹកញាប់ជម្រិតទាលុយ ក្នុងមយយអាទិត្យ ពី១០ម៉ឺនទៅ២០ម៉ឺនរៀល យកទៅដើរ លេងចូលក្លឹបរាត្រីសប្បាយគ្មានគិត ការងាររកស៊ីអ្វីនោះឡើយ ហើយនៅពេលដែលគាត់អត់មានលុយឲ្យ គេតែងតែប្រមូលយកទ្រព្យសម្បត្តិនៅក្នុងផ្ទះ លក់អស់គ្មានសល់ឡើយ ដូចជា ទូរទស្សន៍ កង្ហារ គ្រែ តុក ទូ កៅអី និងចានឆ្នាំងជាដើម ។
ធ្វើយ៉ាងណាឲ្យតែបានលុយដើរលេងស៊ីចាយសប្បាយ សូម្បីតែកង់ដែលគាត់ជិះដើរលក់នំ រាល់ថ្ងៃក៍គេបានយកទៅលក់ដែរ ចំណែកគាត់បានខំលក់នំបានប្រាក់ បន្តិចបន្តួចយកទៅទិញ ចានឆ្នាំសម្រាប់ប្រើប្រាស់ឡើង វិញគេប្រមូលលក់ទៀត។ស្ត្រីរូបនោះ បានបន្តថា ដោយឡែកនៅវេលាយប់ថ្ងៃកើតហេតុខាង លើ គេបានសុំលុយកាត់ចំនួន៦ម៉ឺនរៀល ដើម្បីយកទៅចូលក្លឹបរាត្រី ពេលនោះគាត់គ្មានលុយ ឲ្យគេបានប្រមូលយកចានឆ្នាំង តុ កៅអី និងរបស់មួយចំនួនទៀត ដាក់នៅមុខផ្ទះ ប្រុងហៅម៉ូតូឌុបជិះយកទៅលក់ ដូចជាលើកមុនៗទៀត ទោះបីជាគាត់អង្វរកយ៉ាងណាក៍មិន ស្ដាប់ដែរហើយបានអ្នកជិតខាងទាស់ភ្នែកពេក បានជួយប្ដឹងប៉ូលីសឲ្យជួយគាត់ ទើបគេមិន អាចយកសម្ភារៈទាំងនោះ ទៅលក់បាន។ មន្ត្រីប៉ូលីសបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពី ប្រជាពលរដ្ឋដែលនៅជិតនោះ កម្លាំងបានចុះទៅអន្តរាគមន៍ភ្លាមៗ ហើយពេលទៅដល់បាន ឃាត់ខ្លួនជននោះទៅហើយ ប៉ុន្តែស្ត្រីជាម្ដាយ មិនដាច់ចិត្តឲ្យកូនទៅជាប់គុកនោះទេ បានអង្វរ ឲ្យកម្លាំងប៉ូលីស គ្រាន់តែជួយធ្វើការ អប់រំកូនរបស់គាត់ នៅនឹងកន្លែងបានហើយ ទើបពេល នោះកម្លាំងប៉ូលីសដែលចុះទៅនោះបានធ្វើតាមអ្វីដែលស្ត្រីជាម្ដាយសំណូមពររីឯជននោះ ក៍បានសន្យាថា លែងប្រព្រឹត្តបែបនេះទៀតដែរ ៕
https://i1272.photobucket.com/albums/y389/domneng/mother1_zpsbf1427e2.png
https://i1272.photobucket.com/albums/y389/domneng/mother2_zps9df58265.png
មតិយោបល់