-

ខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះពលរដ្ឋ និងកុដិព្រះសង្ឃរលំ របើកដំបូល រងការខូចខាត

កំពង់ធំ: ថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី ស្ថិតនៅភូមិអូចំរេះ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីខ្យល់កន្រ្តាក់០១លើក បណ្តាលឲ្យប៉ះពាល់ផ្ទះចំនួន០៤ខ្នង ។

ហេតុការណ៍ខាងលើនេះ បណ្តាលឲ្យរលំកុដិ០២ខ្នង របើកដំបូលសាលាឆាន់០១ខ្នង និងរលំផ្ទះ០១ខ្នង ។ ម្ចាស់ផ្ទះឈ្មោះ ធន លៃ ភេទប្រុស អាយុ២៧ឆ្នាំ ៕

មតិយោបល់