ព័ត៌មានជាតិ

ខ្សែបម្រើ​របស់​ឈី​លី កីឡាករ Arturo Vidal មាន​ទំនុកចិត្ត​ថា​នឹង​ឈ្នះ​ពាន​

​ខ្សែបម្រើ​របស់​ឈី​លី កីឡាករ Arturo Vidal បាន​រំពឹង​ថា ក្រុម​របស់​គាត់​នឹង​ធ្វើ​ដំណើរ​កាន់តែ​ឆ្ងាយ សម្រាប់ World Cup ឆ្នាំនេះ បន្ទាប់​ពី លុត​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ ពុធ ។​
​កីឡាករ Arturo Vidal បាន​ប្រាប់​ដល់ Sky Sports ថា “​ក្រុម​យើង​ជា​ក្រុម​ក្មេងៗ ដែល​នឹង​ឈ្នះ​ពានរង្វាន់ World Cup នៅ​ឆ្នាំ​នេះ​” ។​កីឡាករ​នេះ​បន្តទៀតថា យើង​នឹង​ឈាន​ដំណើរ​កាន់តែ​ឆ្ងាយ ហើយក៏​ជា​ក្រុម​ដែល​នឹង​ធ្វើឲ្យ World Cup ភ្ញាក់ផ្អើល ។​
Arturo-Vidal
​ខ្សែរ​បម្រើ​របស់ Juventus រូប​នេះ​ទើបតែ ជាសះស្បើយ​ពី ការវះកាត់​ក្បាលជង្គង់ អំឡុងពេល World Cup ប៉ុន្តែ​គាត់​មានជំនឿថា ក្រុម​របស់​ខ្លួន​នឹង​លើ​កពាន​។​
​អ្វី​ដែល​យើង​ហាន​អះអាង​យ៉ាង​ដូច្នោះ ដោយសារ​តែ​យើង មាន​អារម្មណ៍ល្អ ការប្រកួត​ល្អ ដោយ​បំបាក់​អេ​ស្ប៉ា​ញ ដែល​ជា​ចំណុច​សំខាន់​សម្រាប់​ខ្ញុំ ។ កីឡាករ Arturo Vidal បន្ថែម​។​
​បញ្ជាក់​ផង​ដែរ​ថា ឈី​លី នឹង​ត្រូវ​ជួប​ហុ​ល្លង់ ដែល​ជា​ក្រុម​ទើបតែ​លុត អូស្ត្រាលី ក្នុង​លទ្ធផល ៣ – ២ កាលពី​ថ្ងៃ​ពុធ ដោយ​ធ្វើឡើង​នៅ​ថ្ងៃ​ទី ២៣ ខែ មិថុនា នៅ ពហុ​កីឡដ្ឋាន Arena Corinthians នា​ទីក្រុង សៅ​ប៉ូ​ឡូ ៕​

មតិយោបល់