ប៉េងប៉ោះជារុក្ខជាតិហូមផ្លែម្យ៉ាង ដែលមានឱជារសឆ្ងាញ់ពិសា ភាគច្រើនគេនិយមយកមកធ្វើជាបន្លែ ឬ គ្រឿងផ្សំមុខម្ហូប។ មិនតែប៉ុណ្ណោះ ផ្លែប៉េងប៉ោះ ត្រូវបានគេស្គាស់ថាជាប្រភេទរុក្ខជាតិ ដ៏មានប្រសិទ្ធិបំផុតសម្រាប់ថែទាំ និង ការពារសុខភាពរាងកាយពីជំងឺផ្សេងៗ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពយ៉ាងសំខាន់នៃការទទួលទានផ្លែប៉េងប៉ោះ
-ការពារជំងឺមហារីក៖ យោងតាមការសិក្សា ជាច្រើនបានសន្និដ្ឋានថា ផ្លែប៉េងប៉ោះដែលមនុស្សទទួលទាន និង ជួយកាត់បន្ថយគ្រោះថ្នាក់ នៃជំងឺមហារីក ជាពិសេស សួត ក្រពះនិង មហារីកក្រពេញឈ្មោល។ -ការពារការខូចប្រព័ន្ធ DNA៖ ផ្លែប៉េងប៉ោះ មានផ្ទុកនូវសារធាតុការពារប្រតិកម្មអ៊ុកស៊ីតខ្ពស់ ដូចជា វីតាមីន C និង វីតាមីន A។ វីតាមីនទាំងនេះ ធ្វើការការពារប្រព័ន្ធ DNA មិនខូច និង អាចការពារពីជំងឺចាស់ជាងវ័យ។
-កាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង៖ ផ្លែប៉េងប៉ោះ សម្បូរទៅដោយ សារធាតុចិញ្ចឹមជាច្រើន ដូចជា សារធាតុ niacin សារធាតុ folate និង វីតាមីន B6 ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង។យោងតាមការសិក្សាមួយទៀត បានបង្ហាញថា ស្ត្រីដែលទទួលទានផ្លែប៉េងប៉ោះ ៧ទៅ១០ផ្លែ ក្នុងមួយសប្តាហ៍ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកបាន ២៩ភាគរយការពារប្រឆាំងនៃការកក់ឈាមក្នុងសរសៃឈាម ការសិក្សាផ្សេង មួយទៀត បានឲ្យដឹងថា ការទទួលទាន ទឹកប៉េងប៉ោះ ០,២៣លីត្រ ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយការប្រមូលផ្តុំនៃកោសិកាឈាម ដែលធ្វើឱ្យសរសៃឈាមរបស់អ្នកដើរបានស្រួលធម្មតា៕
ដកស្រង់ចេញពីទស្សនាសុខភាពប្រចាំថ្ងៃរបស់អាមេរិក
មតិយោបល់