ព័ត៌មានជាតិ

រថយន្ត RANGE ROVER បើក​លឿន​ដូច​ហោះ​ទៅ​បុក​ម៉ូតូ​សណ្តោង​រទេះដឹក​បន្លែ​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​៤​នាក់​

ភ្នំពេញ ៖ យ៉ាងហោច​ណាស់​មុស្ស​ម្នាក់​បាន​ស្លាប់​និង​៤​នាក់​ទៀត​របួសធ្ងន់​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែលប​ង្ក​ឡើងដោយ​រថយន្ត​ម៉ាក RANGE ROVER ស៊េរី​ទំនើប​មួយ​គ្រឿង​បុក​ម៉ូតូ​សណ្តោង​រទេះដឹក​បន្លែ​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​ទាបភ្លឺ ថ្ងៃទី​២២ មិថុនា ២០១៤ នៅ​ចំណុច​ស្តុប​បូកគោ ស្ថិតនៅ​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​អ្នកឃើញ​ហេតុការណ៍​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក RANGE ROVER ស៊េរី​ទំនើប​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-7779 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ និង​រួម​ដំណើរ​ដោយ​បុរស​ជនជាតិ​ចិន​ពីរ​នាក់​ទៀត ដោយ​ធ្វើដំណើរ​លឿន​ដូច​ហោះ តាមផ្លូវ​ព្រះមុនីវង្ស​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​មកដល់​ចំណុចកើតហេតុ ផ្លូវ​បែក​ជា​បួន​( ស្តុប​បូកគោ​)​រថយន្ត​មិន​បាន​បង្អង់​ល្បឿន​នោះ​ទេ ស្របពេល​នោះ​ដែរ​ក៏​មាន​ម៉ូតូ​សណ្តោង​រទេះដឹក​បន្លែ មួយ​គ្រឿង​ជិះ​គ្នា​៥​នាក់ មាន​ស្រី​មាន​ប្រុស ធ្វើដំណើរ​តាម​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង (​បញ្ច្រាសទិស​គ្នា​)​ហើយ​បាន​បត់​ឆ្លង​ទៅ​ផ្លូវ​ម៉ៅ​សេទុង ក៏​ត្រូវ​បាន​រថយន្ត​RANGE ROVER ស៊េរី​ទំនើប​មក​បុក​រទេះដឹក​បន្លែ​នោះ​ចំ​ពាក់កណ្តាល​ពេញទំហឹង បណ្តាល​ឱ្យរ​ទេះ​ក្រឡាប់ពី​រ​បី​ត្រឡប់ បោក​ស្ត្រី​ម្នាក់​ខ្ទាត​ចេញពី​ក្នុង​រទេះ​ស្លាប់​នៅ​និង​កើតហេតុ ហើយ​មនុស្ស​ប្រុស​-​ស្រី​៤​នាក់​ទៀត​រងរបួស​ធ្ងន់ ។​ ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​បាន​នាំគ្នា​វាយ​បុរស​ជនជាតិ​ចិន​ដែល​បើក​រថយន្ត​បង្ក​ឱ្យ​រងរបួស​ផងដែរ ដោយសារតែ​ពួកគាត់​ខឹង​និង​បុរស​ម្នាក់​នេះ​បើក​រថយន្ត​លឿន​ដូច​ហោះ និង​បុក​មនុស្ស ស្លាប់​យ៉ាង​អាណោចអាធ័ម ។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​របួសធ្ងន់​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​នគរបាល​ចរាចរ​ជើងគោក​ធ្វើការ​វាស់វែង​និង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​តាមនិ​វិធី​ច្បាប់ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ឱ្យមាន​ចំណាត់ការ​ដាក់ទោស​ចំពោះ​ជន​ដែល​បើក​រថយន្ត​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាច​រហូតដល់​ស្លាប់​បាត់បង់​ជីវិត​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​កុំឱ្យ​ជន​ជនបង្ក​ទាំងនោះ​អាង​លុយកាក់​រំដោះ​ខ្លួន​ចេញពី​សំណាញ់​ច្បាប់​៕
1

356

មតិយោបល់