ព័ត៌មានជាតិ

ពេលវេលា ដែល​អ្នក​មិនគួរ​ងូតទឹក​ដាច់ខាត​

​ត្រូវ​ចង​ចាំ​ថា អ្នក​មិន​គួរ​ងូតទឹក​ភ្លាមៗ​ដាច់ខាត បន្ទាប់ពី​បាន​ធ្វើ​រឿង​មួយ​ចំនួន ព្រោះ​វា​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព បើ​ធ្ងន់ធ្ងរ​គឺ​អាច​ស្លាប់​ក៏មាន​។ ហេតុនេះហើយ អ្នក​គួរតែ​សម្រាក​ឲ្យបាន​គ្រប់គ្រាន់​មុននឹង​ទៅ​ងូតទឹក ដើម្បី​ជៀសវាង​នូវ​ផល​ប៉ះពាល់​ដល់​អាយុជីវិត​។​

​ងូតទឹក​នៅ​ពេលយប់​
​ពិត​ណាស់​អ្នក​មិនគួរ​ងូតទឹក​នៅ​ម៉ោង​ប្រហែលជា (២៣ យប់​) នោះទេ ព្រោះ​ខណៈ​នេះ​សីតុណ្ហភាព​ទាប​បំផុត ដែល​ធ្វើឲ្យ​រាងកា​យរបស់​អ្នក​ត្រូវអ​ត់​ធុញ​ខ្លាំង និង​ចុះខ្សោយ​។ ហេតុនេះហើយ​រាងកាយ​របស់​លោក​អ្នក​នឹង​ផ្លាស់ប្តូរ​សីតុណ្ហភាព​ភ្លាមៗ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ស​សៃឈាម​យ៉ង​ឆាប់រហ័ស​។ ផលប៉ះពាល់​នេះ​អាច​ធ្វើឲ្យមាន​បញ្ហា​ដល់​ដំណើរការឈា​ម​បញ្ចូនទៅ​ខួរក្បាល នាំឲ្យ​មាន​គ្រោះថ្នាក់​ដល់​សួត និង​មាន​ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​។​

​ងូតទឹក​ពេល​សម្ពាធ​ឈាម​ទាប​
​មូលហេតុ​ដែល​អ្នក​មិនគួរ​ងូតទឹក​នៅ​ពេល​ដែល​សម្ពាធ​ឈាម​មាន​កម្រិត​ទាប ដោយសារ​តែ​ទឹក​សី​តុណ្ហាភាព​ទឹក​ខ្ពស់​ធ្វើ​ឲ្យ​ស​សៃឈា​មរីក​ធំ ដំណើរការ​ឈាម​មិន​អាច​ផ្គត់​ផ្គង​ពេញ​រាងកាយ​ទាំងមូល​បាន ដូច្នេះ​វា​អាច​ធ្វើឲ្យ​អ្នក​នឿយហត់ និង​អស់កំលាំង​។​

​ងូតទឹក​នៅ​ពេល​ឃ្លាន​
​អ្នកស្រាវជ្រាវ​បាន​និយាយថា នៅពេល​ដែល​អ្នក​មានកា​រ​ស្រែក​ឃ្លាន អ្នក​មិន​គួរ​ងូតទឹក​នោះទេ ព្រោះ​សីតុណ្ហភាព​កំពុងតែ​ឡើង​ខ្ពស់​។ នៅពេល​ដែល​ងូតទឹក​ក្តៅ​ស​សៃ​ឈាម​ឡើង​ប៉ោង រួមបញ្ចូល​ទាំង​ការ​បែកញើស​ទៀត ប្រៀប​ដូច​ជា​ការប្រើប្រាស់​អស់​ថាមពល​ជាច្រើន​ពី​រាងកាយ​ដូច​ជា ជាតិ​ស្ករ​នៅក្នុង​ឈាម​មាន​កម្រិត​ទាប ដែល​បណ្តោល​ឲ្យ​វិលមុខ ញ័រ​ដើមទ្រូង សម្ពាធ​ឈាម​ទាប ជាហេតុ​បណ្តោល​ឲ្យដាច់​ស​សៃឈាម​ក្នុងខួ​ក្បាល​។​

​ងួតទឹក​បន្ទាប់​ពី​ញ៉ាំ​អាហារ​
​ប្រសិនបើ​អ្នក​ទៅ​ងូតទឹក​ភ្លាមៗ បន្ទាប់ពី​ទទួល​ទាន​អាហារ និង​បណ្តោល​ឲ្យ​ក្រពះ​មាន​ភាពទន់ខ្សោយ កំលាំង​នៃ​ការរំលាយ​អាហារ​ត្រូវ​បាន​កើនឡើង ធ្វើឲ្យ​ស​សៃឈាម​រីក​ធំ និង​លំហូរ​ឈាម​អាច​មាន​ការរាំងស្ទះ​។ កត្តា​ទាំង​នេះ​អាច​បណ្តោល​ឲ្យអស់​កំលាំង ដួលសន្លប់​ក៏មាន​។ នេះ​ជា​ផ្នែក​មួយ​នៃ​មូលហេតុ​នៃ​ជំងឺ​ស​សៃឈាម​បេះដូង​។​

​ងូតទឹក​បន្ទាប់ពី​ផឹកស្រា​បៀ​រ​
​គ្រឿង​ស្រវឹង​អាច​រារាំង​សកម្មភាព​របស់​មុខងា​រ​ថ្លើម និង​ជា​ស្ករ​ក្នុង​ឈាម​ត្រូវបាន​បាត់បង់ ជា​ពិសេស​អ្នក​អាច​វិលមុខ ឬក៏​រាងកាយ​អស់កំលាំង​ថែមទៀត​។ ប្រសិន​បើ​ធ្ងន់ធ្ងរ​អាច​បណ្តោល​ឲ្យ​សន្លប់​ព្រោះ​ខ្វះ​ជាតិ​ស្ករ​នៅក្នុង​ឈាម​។​

​ងូតទឹក​បន្ទាប់​ពី​អស់កម្លាំង ឬ​ស្ត្រេ​ស​
​បន្ទាប់​ពី​ធ្វើការ​អស់កម្លាំង ឬ​ប្រើប្រាស់​ថាមពល​ខួរក្បាល​ច្រើនពេក អ្នក​ចាំបាច់​ត្រូវ​សម្រាក់​ឲ្យ​ស្រួល​ខ្លួន​បន្តិច​សិន​មុន​នឹង​ងូតទឹក​។ ប្រសិនបើ​មិន​ដូច្នោះ​ទេ វា​អាច​នឹង​ធ្វើ​លំហូរ​ឈាម​ដែល​បញ្ចូនទៅ​ខួរក្បាល​ដើរ​យឺត ដែល​បណ្តោល​ឲ្យ​សន្លប់​។​

​ងូតទឹក​ពេល​មាន​ជំងឺ​គ្រុ​នក្តៅ​
​នៅពេលដែល​សីតុណ្ហភាព​កើនឡើង​ដល់ ៣៨ អង្សា C នោះ​កម្តៅ​នៅក្នុង​រាងកាយ​របស់​នាក់​នឹង​កើនឡើង​ប្រហែលជា ២០ ភាគរយ​។ ប្រសិនបើ​ងូតទឹក​នៅ​ពេល​នេះ ធ្វើឲ្យ​រាងកា​យរបស់​អ្នកអ​ស់​កំលាំង និង​ទទួល​រង​នូវ​ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​៕​
Shower

មតិយោបល់