ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់រួមនិងកូនតូចមួយជិះម៉ូតូមួយគ្រឿងកំពុងធ្វើដំណើរ ស្រាប់តែមានម៉ូតូមួយគ្រឿងជិះដោយបុរស២នាក់មកបុកចំពីក្រោយបណ្ដាលអោយដួល សំណាងល្អគ្រាន់តែរងរបួសស្រាល ហើយភាគីបង្កព្យាយាមលើម៉ូតូជិះរត់តែត្រូវភាគីរងគ្រោះឃាត់ទាន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៤ ត្រង់ចំណុចមុខហាងនំបុ័ងបាយ័ន តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
បើតាមសម្ដីភាគីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់ទាំង២នាក់ប្ដីប្រពន្ធរួមនិងកូនតូចមួយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1B-2074 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AM-0755 ជិះដោយបុរស២នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយបុកចំម៉ូតូហុងដាឌ្រីមពេញទំហឹងបណ្ដាលអោយដួល សំណាងល្អគ្រាន់តែរងរបួសស្រាល ។បន្ទាប់ពីកើតហេតុភាគីខាងបង្កបានលើកម៉ូតូព្យាយាមជិះរត់ ប៉ុន្តែត្រូវប្ដីប្រពន្ធទាំង២នាក់ចាប់ម៉ូតូឃាត់ជាប់ ហើយភាគីរងគ្រោះបានអោយភាគីបង្កចេញថ្លៃព្យាបាលរបួសដោយរូបគាត់ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/2014-06-24_102255_zpsf30abcc5.png
មតិយោបល់