ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បានឃាត់ខ្លួនក្មេងស្ទាវមួយក្រុមមានគ្នាដប់១០នាក់រួមជាមួយនិងដាវសាំម៉ូរ៉ៃពីរដើមយកទៅសួរនាំ ខណៈក្មេងស្ទាវទាំងនោះត្រៀមធ្វើសកម្មភាពកាប់ប្រហាទៅលើក្រុមក្មេងស្ទាវផ្សេងទៀត។ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង២និង៣០នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី ២៤ មិថុនា ២០១៤ នៅចំណុចក្បែរស្ថានីយ៍ប្រេងឥន្ធនះសូគីមិច តាមផ្លូវណតប្រ៊ីតកែងនិងផ្លូវ២០០៤ ស្ថិតនៅក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
https://i1272.photobucket.com/albums/y389/domneng/3%20lady/2014-06-24_103009_zps6d64a2c8.png
យោងតាមប្រភពព័ត៌មានពីកងកម្លាំងរាជអាវុធហត្ថខណ្ឌសែនសុខឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្មេងស្ទាវចំនួន១០នេះគឺកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បានជិះម៉ូតូល្បាតតាមមូលដ្ឋាន ហើយក៏ប្រទះឃើញក្មេងស្ទាវមួយក្រុមមានគ្នា១០នាក់ ជិះម៉ូតូ៣គ្រឿងរួចឈប់ម៉ូតូ នៅក្បែរស្ថានីយ៍ប្រេងឥន្ធនះសូគីមិចហើយនាំគ្នាឈរកាន់ដាវសាំម៉ូរ៉ៃពីរដើម ដោយមានការសង្ស័យកម្លាំងកងរាជអាវុធហត្ថបានចូលទៅសូរនាំហើយត្រូវបានក្រុមក្មេងស្ទាវទាំងនោះស្រែកឡូឡាហើយក៏ធ្វើការ ឃាត់ខ្លួនតែម្តង ។
តាមការឲ្យដឹងពីកម្លាំងកងរាជអាវុធបានឱ្យដឹងទៀតថា ក្រុមក្មេងស្ទាវទាំងនេះបានឈរចាំស្ទាក់កាប់ទៅលើក្មេងស្ទាវមួយក្រុមទៀតដែលចេញពីក្លឹបប៊ូស បន្ទាប់ពីពួកគេបានចូលទៅផឹកស៊ីនៅក្លឹបនោះដែរកាលពីវេលាម៉ោង៨យប់ ដោយផឹកអស់ស្រាបៀជាច្រើនថូ ហើយទំនងមានការទាស់ពាក្យសម្តីគ្នាក្នុងក្លឹបហើយបានជាក្មេងស្ទាវមួយក្រុមនេះកាន់ដាវសាំម៉ូរ៉ៃត្រៀមកាប់ប្រហាគូទំនាស់វិញនោះ
កម្ឡាំងកងរាជអាវុធហត្ថបាននាំ ខ្លួនក្មេងស្ទាវមួយក្រុមនេះរួមជាមួយវត្ថុតាងដាវសាំម៉ូរ៉ៃពីរដើមទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំ ៕
មតិយោបល់