ព័ត៌មានជាតិ

បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​រថយន្ត​ឡិច​ស៊ី​ស ៤៧០​ធ្វើឲ្យ​រថយន្តជ្រុល​ចង្កួតធ្លា​ក់​ប្រឡាយ​លូ​

ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​ដែល​បើក​ទៅ​បុក​ចំហៀង​ខាងឆ្វេង​ផ្នែក​ខាងក្រោយ​រថយន្ត​បណ្តាល​ឱ្យ​បុរស​អ្នកបើក​ម៉ូតូ​សន្លប់​ធំ ចំណែក​រថយន្ត​រេ​ចង្កូត​ផុង​កង់​ម្ខាង​ចូលទៅ​ក្នុង​លូ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​យប់​ថ្ងៃទី ២៣ មិថុនា ២០១៤ នៅ​ចំណុច​មុខ​សកល​វិទ្យាល័យ​ការពារជាតិ តាមផ្លូវ​បេតុង ស្ថិតក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​
2014-06-24_103554
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ៤៧០ ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-8795 ធ្វើដំណើរ​តាម​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​លិច​ទៅ​កើត មកដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​បាន​ម៉ូតូ​វ៉េវ​អាល់​ហ្វា​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1O-9775 បើក​ដោយ​បុរស​ម្នាក់​តាមផ្លូវ​បេតុង​ពី​កើត​ទៅ​លិច​(​បញ្ច្រាសទិស​គ្នា ) មក​បុក​ចំ​ចំហៀង​ខាងឆ្វេង​ផ្នែក​ខាងមុខ​រថយន្ត​បណ្តាល​ឲ្យ អ្នកបើក​ម៉ូតូ​សន្លប់​ធំ​នៅ​និង​កន្លែង ចំណែក​រថយន្ត​ក៏​រេ​ចង្កូត​ជ្រុល​កង់​ម្ខាង​ចូលទៅក្នុង​ប្រឡាយ លូ​ជាប់​ទៅមុខ​លែងរួច​។ ប្រភព​បាន​ឱ្យដឹងទៀតថា ប្រហែល​ជា​អ្នក​ជិះ​ម៉ូតូ​ខាងលើ ស្រវឹងស្រា​ជោកជាំ ក៏​ជិះ​ម៉ូតូ​រេ​ចង្កួត​ទៅ​បុក​រថយន្ត​ហើយ​ក៏​ធ្វើឲ្យ​អ្នកបើក​រថយន្ត​ទាញ​ចង្កូត​គេច​ក៏​ធ្វើឲ្យ​រថយន្តជ្រុល​ធ្លាក់ចូល​លូ​តែម្តង ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមកពិនិត្យ​និង​បានប្រគល់​រឿង​នេះ​ទៅឱ្យ​នគរបាល​ចរាចរ​ក្រុង ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ធ្វើ​ការដោះស្រាយ​គ្នា​ទៅ​ផ្លូវ​ច្បាប់​៕

មតិយោបល់