ព័ត៌មានជាតិ

បុរស​ជនជាតិ​កូរ៉េ​បើករថយន្ត​បុក​រះ​រថយន្ត​និង​ម៉ូតូ​៣​កន្លែង​ផ្សេង​គ្នា​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់

​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ជិះ​ដោយ​បុរស​ជនជាតិ​កូរ៉េ​២​នាក់​បាន​បុក​រះ​រថយន្ត​និង​ម៉ូតូ​៣​កន្លែង​ផ្សេងៗ​ពីគ្នា ហើយ​រថយន្ត​បង្ក​ក៏​ត្រូវ​ប្រជាពលរដ្ឋ​រួម​ទាំង​សមត្ថកិច្ច​ឃាត់​បាន​ផងដែរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​២៣​ខែ​មិថុនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ក្រសួង​៣​ស្ថាប័ន តាម​បណ្ដោយ​ផ្លូវ​លេខ​បេតុង​លេខ​១០៧ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​។​
2014-06-24_105719
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉​ន់​ដាយ សា​ន់តា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-1920 ជិះ​ដោយ​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ក្នុង​ស្ថានភាព​ស្រវឹង ធ្វើដំណើរ​តាម​បណ្ដោយ​លេខ​១៨៤ បំរុង​បត់​ចូល​ផ្ទះ ក៏​បាន​ប៉ះ​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​កាមរី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម 2A-3291 ធ្វើអោយ​ឆ្កូត​ថ្នាំ​រថយន្ត​បន្តិចបន្តួច ហើយ​រថយន្ត​បង្ក​ភ័យ​ពេក​ក៏​បាន​រថយន្ត​រត់គេច តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម មកដល់​ចំណុច​ក្បែរ​ក្រុមហ៊ុនទូរស័ព្ទ​Beeline ក៏​បាន​គៀរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ឌូ​ក ពណ៌​សលាយ​ទឹកក្រូច អត់​មាន​ស្លាក​លេខ​ជិះ​ដោយ​បុរស​ម្នាក់​បណ្ដាលអោយ​ដួល​រង​របួសស្រាល ហើយ​រថយន្ត​បង្ក​នៅតែ​បន្ត​ដំណើរ​ទៅមុខ​រត់​គេច​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម រហូត​មក​ចំណុច​មុខ​សណ្ឋាគារ​រី​ហ្គែល ក៏​បាន​គៀ​ម៉ូតូ​មួយ ម៉ាក​គុប​ជិះ​ដោយ​នារី​ម្នាក់​បណ្ដាលអោយ​ដួល​រងរបួស​ធ្ងន់​ចំ​ជើង​ខាងឆ្វេង រថយន្ត​បង្ក​នៅតែ​បន្ត​ដំណើរ​ទៅមុខ​រត់គេច​ទៀត ដោយ​មាន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ដេញតាម​ពីក្រោយ​រហូត រថយន្ត​បង្ក​បាន​បើក​រត់​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ រហូត​ដល់​ចំណុច​ផ្លូវ​លេខ​១០៧ មុខក្រសួង​៣​ស្ថាប័ន ក៏​ត្រូវ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ឃាត់​រថយន្ត​បង្ក​រួមទាំង​អ្នកបើកបរ​ដែល​ជា​ជនជាតិ​កូរ៉េ​បាន​តែ​ម្ដង​។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ស្វែងរក​ជនរងគ្រោះ​ទាំងអស់​និង​បាន​យក​រថយន្ត​បង្ក​យកទៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​

មតិយោបល់