នាង Hyomin សមាជិកក្រុមតារាចម្រៀង T-ara នឹងបង្ហាញការផ្លាស់ប្តូរ ក៏ដូចជាវិធីសាស្ត្រសម្រក់ទម្ងន់មួយ តាមរយៈ MV “Nice Body” ដែលនឹងចេញនាពេលខាងមុខ ។ នេះបើយោងតាមប្រភពព័ត៌មាន Allkpop ចុះផ្សាយនៅថ្ងៃទី ២៤ ខែ មិថុនានេះ ។
Hyomin បានឲ្យដឹងថា តាមរយៈ MV ថ្មីនេះដែរ យើងនឹងប្រើប្រាស់ការតុបតែង និងប្រែក្លាយពីនារី ដែលមានទម្ងន់ ជាង ៩០ គីឡូ មកជានារីដែលមានរូបរាងដ៏ស្រស់ស្អាត ដែលជាវិធីសាស្ត្រមួយសម្រក់ទម្ងន់ ។
សម្រាប់ MV “Nice Body” នេះដែរ វាស្ថិតក្នុងលក្ខណ្ឌ ១៩ + ឡើង ទើបអាចមើលបាន ។ សម្រាប់បទ “Nice Body” នឹងចេញជាអាលប៊ុមខ្នាតតូចនៅថ្ងៃទី ២ ខែ កក្កដា ខាងមុខនេះ ៕
មតិយោបល់