សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៏នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលា៧និង៤០នាទី រវាងរថយន្តនិងម៉ូតូ
កើតហេតុចំណុច ផ្លូវជាតិលេខ៦ ភូមិទឹកថ្លាឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
បង្កដោយរថយន្តបើកពីទិសខាងកើតទៅទិសខាងលិចហើយបានដាច់កង់ឆ្វេងផ្នែកខាងមុខហើយរាយចង្កូត
បុកជាមួយនិងម៉ូតូ 2 គ្រឿងជិះគ្នា 3 នាក់បើកបរពីទិសខាងលិចទៅទិសខាងកើត
បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូមួយនាក់ភេទប្រុសរបួសអ្នកបើកដល់ម៉ូតូពីរនាក់ធ្ងន់ 1 នាក់ស្រាលម្នាក់
ខូចខាតរថយន្តម៉ូតូខូចខាតទាំង២ មូលហេតុរថយន្តបើកពីទិសខាងកើតទៅទិសខាងលិចហើយរថយន្តដាច់កង់ខាងមុខឆ្វេងបណ្ដាលឲ្យបុកម៉ូតូដែលបើកបរច្រាសទិសទាំងពីរ
ក្រោយពេលកើតហេតុកំលាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក
សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់