ហ្វាំឡង់៖ ក្រុមហ៊ុន Nokia បានប្រកាសឲ្យដឹងជាផ្លូវការថា លោក Ramzi Haidamus ប្រធាន Nokia Technologies នឹងឈប់សម្រាកពីការងារនៅថ្ងៃទី០១ ខែកញ្ញា។
មូលហេតុដែលលោក Haidamus មិនបានបញ្ជាក់ឲ្យដឹងនោះទេ ប៉ុន្តែបើតាមសេចក្ដីប្រកាសបានឲ្យដឹងថា លោក Haidamus គឺចាប់យកឱកាសល្អនៅកន្លែងផ្សេង។
ក្រុមហ៊ុន Nokia បានបញ្ជាក់ថា លោក Brad Rodrigues ប្រធានអភិវឌ្ឍយុទ្ធសាស្រ្តនិងអាជីវកម្ម នឹងត្រូវឡើងកាន់តំណែងជំនួសលោក Haidamus។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nokia បានប្រកាសឲ្យដឹងថា នៅចុងឆ្នាំនេះ ខ្លួននឹងវិលត្រឡប់មកក្នុងពិភពលោទីផ្សារទូរស័ព្ទចល័តវិញ ដោយតាមព័ត៌មានចចាមអារ៉ាមបានឲ្យដឹងថា Nokia បានត្រៀមស្មាតហ្វូន ២ម៉ូដែល សម្រាប់ស្វាគមន៍សករាជថ្មីរបស់ខ្លួន៕
មតិយោបល់