ប្រទេសស្រីលង្កា បានប្រកាសដាក់បម្រាមការប្រមូលផ្ដុំគ្នា និងការប្រមូលគ្នានានា ជាសាធារណៈដែលធ្វើឱ្យមានការរើសអើងនឹង សាសនានានា។
លោក អាជីត រ៉ូហាណា (Ajith Rohana) អ្នកនាំពាក្យប៉ូលីសបាននិយាយថា ការដាក់បម្រាម នេះនឹងណែនាំផងដែរដល់ការប្រមូលផ្ដុំជា សាធារណៈនានា ដែលប៉ុនប៉ងបង្កើតឱ្យមានការបាក់បែកក្នុងចំណោមសាសនានានា ក្នុងប្រទេសនេះ។
ការហាមប្រាមនេះតាមរយៈសេចក្ដីថ្លែងការណ៍មួយបានធ្វើឡើងដោយលោក ប្រធានាធិបតី ម៉ាហ៊ីនដា រ៉ាចាប៉ាក់សា (Mahinda Rajapaksa) កាល ពីថ្ងៃសៅរ៍ថា គាត់បានបញ្ជាកងកម្លាំងប៉ូលីស ដើម្បីទប់ស្កាត់ការប្រឆាំងលក្ខណៈបុគ្គល ឬអង្គការដែលធ្វើឱ្យរាលដាលដល់ការរើសអើង នឹងជំនឿនានា ឬ សាសនាដទៃទៀត។
លោក អាជីត រ៉ូហាណា(Ajith Rohana) បាននិយាយថា ខណៈដែលសេរីភាព នៃការបញ្ចេញមតិ និងត្រូវស្របតាមរដ្ឋធម្មនុញ្ញ ហើយការជួបជុំ គ្នាណាមួយដែលជំរុញឱ្យ មានការរើស អើងខាងជំនឿ ឬសាសនានឹងត្រូវបានហាមឃាត់៕
មតិយោបល់