ព័ត៌មានជាតិ

អាជ្ញាធរ​ប៉ា​គី​ស្ថាន​មិន​ឱ្យ​យន្តហោះ​ដឹក​មេដឹកនាំ​សាសនា ប្រឆាំង​រដ្ឋាភិបាល ចុះចត​នៅ​អ៊ី​ស្លា​ម៉ា​បាដ​

​បណ្ឌិត តា​ហៀរ អ៊ុល កា​ឌ្រី (Tahir Ul Qadri) ដែល​បាន​នឹង​កំពុង​រស់នៅ​ក្នុង​ប្រទេស កាណាដា​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​នោះ បាន ត្រឡប់​មក​កាន់​ប្រទេស​វិញ កាលពី​ថ្ងៃ​ចន្ទ​នេះ តាម​ជើង​យន្តហោះ​របស់​ក្រុមហ៊ុន​យន្តហោះ Emirate Airlines ដើម្បី​ដឹកនាំ​ធ្វើ​ការតវ៉ា​ប្រឆាំង រដ្ឋាភិបាល​មួយ​។​

​ពួក​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល នៅ​ឯ​ព្រលានយន្តហោះ​អ៊ី​ស្លា​ម៉ា​បាដ​បានបញ្ជាក់​អះអាងថា តែ​យ៉ាងណាក៏ដោយ ជើង​យន្តហោះ​ដែល​បានគ្រោង ចុះចត​នៅ​ឯ​ព្រលានយន្តហោះ​អន្តរជាតិ បេណា​ហៀរ ប៊ូ​តូ របស់​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ នៅ​ប្រហែល​ម៉ោង​៨​ព្រឹក​នោះ ត្រូវបាន​គេ​បង្វែរ​ឱ្យទៅ​កាន់​ទី ក្រុង​ឡាអ័រ រដ្ឋធានី​ខេត្ត ពុន​ចាប វិញ ។​​ពួក​អ្នកគាំទ្រ​លោក កា​ឌ្រី រាប់ពាន់នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ព្រលានយន្តហោះ ដើម្បី​ស្វាគមន៍​មេដឹកនាំ​របស់​ពួកគេ ។ លោក កា​ឌ្រី បាន គ្រោង​ដឹកនាំ​ការដើរ​ក្បួន​តវ៉ា​មួយ​ចេញពី ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ទៅ​កាន់​ក្រុង​ឡាអ័រ តាម​ផ្លូវថ្នល់ ។​
WO-AS783_QADRI_G_20140623174023
​ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​នៅពេល​ដែល​ប៉ូលិស​បង្ក្រាប​ការបះបោរ បាន​បញ្ឈប់​ពួក​អ្នក គាំទ្រ​លោក កា​ឌ្រី មិន​ឱ្យ​ទៅ​កាន់​ព្រលាន​យន្តហោះ ដោយសារ​បម្រាម​រដ្ឋាភិបាល​មួយ មិនឱ្យ​មាន ការប្រមូលផ្តុំ​គ្នា​ខាង​នយោបាយ នៅក្នុង​ទឹកដី​រដ្ឋធានី​នេះ ។​ពួក​មន្ត្រី​បាន​និយាយថា ប៉ូលិស​២៤​នាក់ បាន​រងរបួស​ផងដែរ នៅពេល​ដែល​អ្នកគាំទ្រ លោក កា​ឌ្រី បាន​ចោល​ដុំថ្ម​ទៅលើ​ពួកគេ ។​

​ពួក​អ្នកគាំទ្រ​លោក កា​ឌ្រី រាប់សិប​នាក់​ក៏​រងរបួស​ផងដែរ នៅពេល​ដែល​ប៉ូលិស​បាញ់​គ្រាប់ ឧស្ម័ន​ធ្វើឱ្យ​ហូរ​ទឹកភ្នែក​នឹង​ប្រើ​ដំបង​បំបែក​ពួកគេ ។​

​ពួក​អ្នក​តវ៉ា​ដែល​មាន​កំហឹង ក៏បាន​វាយកំទេច​រថយន្ត​ជាច្រើន​គ្រឿង​ផងដែរ នៅពេលដែល ការប៉ះទង្គិច​គ្នា បាន​បន្ត​អស់​ពេល​ជា​ច្រើន​ម៉ោង ។ ផ្លូវ ទៅ​កាន់​ក្រុង អ៊ី​ស្លា​ម៉ា​បាដ ត្រូវ​គេ​បិទ​ដែល បង្កឱ្យមាន​ការលំបាក​ដល់​ពួក​អ្នកធ្វើ​ដំណើរ​ទៅកាន់​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ។​

​ពួក​អាជ្ញាធរ​បាន​ដាក់ពង្រាយ​កង​យោធា​ប្រតិ​ពន្ធ សម្រាប់​ការពារ​សន្តិសុខ​ព្រលាន​យន្ត ហោះ ជាមួយ​ការ​ដាក់​ពង្រាយ​ប៉ូលិស​បន្ថែម ក្នុង​ក្រុង អ៊ី​ស្លា​ម៉ា​បាត​៕​

មតិយោបល់