ព័ត៌មានជាតិ

មេរោគ​ទូរស័ព្ទដៃ​កើនឡើង​ឆាប់រហ័ស​

​ព័ត៌មាន​ជា​ទូទៅ​បាន​ចុះផ្សាយ​ថា ប្រព័ន្ធ​ដំណើរការ Android ងាយ​ឆ្លង​មេរោគ​ជាងគេ ដោយសារតែ Google បាន​បើកទ្វា​សម្រាប់​ក្រុម Developer ក៏ដូចជា​បើកទ្វា​សម្រាប់​មេរោគ​ផងដែរ​។​

Mobile-Malware1

​របាយការណ៍​ថ្មី​របស់ Symantec Internet Security Threat Report បានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រព័ន្ធ​ដំណើរការ​ស្ទើតែ​ទាំងអស់ ងាយ​ឆ្លង​មេរោគ ដោយសារ​តែ​អ្នកប្រើប្រាស់​មិន​បាន​ប្រយ័ត្ន​។ អ្នក​ប្រើ​ភាគច្រើន​តែងតែ​ចូល​ទៅ​កាន់ Store នឹង​ចុច​ដំឡើង​កម្មវិធី​ភ្លាម ដោយ​មិន​បាន​គិត ឬ​ពិនិត្យ​ឲ្យបាន​ច្បាស់ ជាពិសេស​គឺ App ដែល​មិន​បាន​បញ្ចូល​ទៅក្នុង Store​។ ចំណុច​នេះ​ហើយ បាន​ធ្វើឲ្យ​មេរោគ​ភាគច្រើន​បន្លំខ្លួន​ជាមួយនឹង​កម្មវិធី​ផ្សេងៗ ដែល​មិន​បាន​ដាក់​ចូល​ក្នុង Store ហើយ​ត្រូវបាន​អ្នក​ប្រើ​ចុច​ដំឡើង ដោយ​មិន​បាន​សិក្សា​ពី​កម្មវិធី​នោះ​មុន​ពេល​ដំឡើង​។​

​កាលពី​ឆ្នាំ​២០១៣ កន្លងទៅនេះ មេរោគ​ជាង ៨០​ភាគរយ បាន​នាំគ្នា​វាយ​លុយ​ប្រព័ន្ធ​ដំណើរការ Android ប៉ុន្តែ​មិន​មាន​តួលេខ​នៃ​ការខាតបង់​នោះទេ​។ តើ Android ងាយ​ឆ្លង​មេរោគ​ជាង iOS ឬ​? វា​មិនមែន​ដូច្នោះ​ទេ Symantec Internet Security Threat Report បាន​រកឃើញថា ប្រព័ន្ធ​ដំណើរការ iOS ងាយ​រងគ្រោះ​ជាង Android ទៅទៀត ហើយ​បើ​តាម​ឯកសារ​បញ្ជាក់ iOS រង​ការវាយប្រហារ​ដល់​ទៅ ៨១​ភាគរយ បើ​ធៀប​នឹង Android មានតែ ១៣​ភាគរយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អ្វីដែល ដំណឹង​លើកយក​មក​ចុះផ្សាយ​ពេលនេះ​គឺ​ចង់​បញ្ជាក់​ដល់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូន​ទាំងអស់​មិន​ថា ប្រព័ន្ធ​ដំណើរការ​នោះ​ទេ គួរតែ​ពិនិត្យ និង​សិក្សា​ឲ្យបាន​ច្បាស់​មុននឹង​ចុច​ដំឡើង​កម្មវិធី​ណា​មួយ​ចូល​ទូរស័ព្ទដៃ ជាពិសេស​គឺ​កម្មវិធី​ដែល​មិនមែន​នៅលើ Store៕​

មតិយោបល់