ក្លិប Barcelona បានអះអាងថា ខ្លួនបានយល់ព្រមទិញ និងចុះកុងត្រាជាមួយនឹងអ្នកចាំទីក្លិប Real Sociedad លោក Claudio Bravo ក្នុងតម្លៃខ្លួន ១២ លានអឺរ៉ូ ។
ការសំឡឹងឃើញ របស់ Bacelona លើអ្នកចាំទី Claudio Bravo ដើម្បីជំនួសតំណែង អ្នកចាំទី Victor Valdes និង Manuel Pinto ដែលកំពុងមានគម្រោងចាកចេញនោះ ។
អ្នកចាំទី Claudio Bravo ត្រូវបាន ក្លិបអ្នកមានបុណ្យ Barcelona សំឡឹងឃើញ កាលពីរដូវកាលមុន ខណៈដែលគាត់ កំពុងបន្តលេងឲ្យ Chile នៅ World Cup ក្នុងប្រទេសប្រេស៊ីល សម្រាប់ខែនេះ ។
អ្នកចាំទី វ័យ ៣១ ឆ្នាំ បានចូលរួមលេង នៅ Sociedad នៅឆ្នាំ ២០០៦ ដោយបង្ហាញខ្លួនលេងលើទីលានជាង ២២៩ ប្រកួត ។
ខាងគេហទំព័រក្លិបអ្នកមានបុណ្យ Barcelona បានចេញសេចក្តីថ្លែងការណ៍ ឲ្យដឹងថា “នៅពេល នេះ ក្លិប Barcelona និង Real Sociedad បានឈានដល់កិច្ចព្រមព្រៀង ពិភាក្សា ទិញដូរ កីឡាករ Claudio Bravo ហើយអ្នកចាំទីរូបនេះ និង កុងត្រារយៈពេល ៤ ឆ្នាំ ” ។
បញ្ជាក់ផងដែរថា អ្នកចាំទី Claudio Bravo បានជួយឲ្យឈីលី ឈានដល់ វគ្គ ១៦ ក្រុម សម្រាប់ការប្រកួត បាល់ទាត់ពិភពលោកនៅ ប្រេស៊ីល ហើយពួកគេនឹងជួប ម្ចាស់ផ្ទះ សម្រាប់ការប្រកួតលើកក្រោយនេះ៕
មតិយោបល់