ព័ត៌មានជាតិ

ដាច់ភ្លើងទូទាំងខេត្តកំពង់ចាម និងផ្នែកខ្លះនៃខេត្តកំពង់ធំ នៅព្រឹកនេះ

ភ្នំពេញៈ នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃនេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ៍ទី៦ ដែលបណ្ដាលឲ្យដាច់ភ្លើងនៅទូទាំងខេត្តកំពង់ចាម និងផ្នែកខ្លះនៃខេត្តកំពង់ធំ។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា មុននេះ៥នាទី។

អគ្គិសនីកម្ពុជា បានជូនដំណឹងយ៉ាងដូច្នេះ ៖ «នៅថ្ងៃទី17 ខែធ្នូ ឆ្នាំ2016 វេលាម៉ោង 09:44នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីលើខ្សែបញ្ជូនតង់ស្យុងខ្ពស់115 គីឡូវ៉ុល ពីអនុស្ថានីយទី6 (GS6-L172) ដែលបណ្តាលឲ្យដាច់ចរន្តទូទាំងខេត្តកំពង់ចាម និងផ្នែកខ្លះនៃខេត្តកំពង់ធំ»

យ៉ាងណា បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងពិនិត្យ និងស្វែងរកកំហូច ដើម្បីធ្វើការជួសជុលឲ្យឆាប់មានចរន្តអគ្គិសនីឡើងវិញ ជូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់ហើយ៕

មតិយោបល់