ព័ត៌មានជាតិ

នារី​ពីរ​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​មបុក​រថយន្ត​កង​អន្តរាគមន៍ពិសេ​ស​រាជធានី​ភ្នំពេញ​របួស​ធ្ងន់ធ្ងរ​

​ភ្នំពេញ ៖ រថយន្ត​កង​អន្តរាគមន៍​ពិសេស​ពិសេស​រាជធានី​ភ្នំពេញ​បត់​ឆ្លង​ផ្លួវ​ត្រូវបាន​ម៉ូតូហុង​ដាសេ​ធុន​សេ​១២៥​មួយ​គ្រឿង​ជិះ​នារី​ពីរ​នាក់​បាន​ជ្រុល​ទៅ​បុក​ចំហៀង​ខាងក្រោយ​រថយន្ត​បណ្តាល​ឱ្យ​នារី​ពីរ​នាក់​រងរបួស ។
ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃទី ២៥ មិថុនា ២០១៤ នៅ​ចំណុច​ផ្លូវ​ព្រះមុនីវង្ស​កែង​ផ្លូវ​លេខ ៩៦ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​
2014-06-26_132240
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កង​អន្តរាគមន៍​ពិសេស​រាជធានី​ភ្នំពេញ​បើកបរ​តាម​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​បត់​ឆ្លងទៅ​ផ្លូវ​លេខ ៩៦ ស្របពេលនោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1C-9195 ជិះ​ដោយ​នារី​ពីរ​នាក់​បាន​បើក​ទៅ​បុក​ចំ​ផ្នែក​ខាងឆ្វេង​កណ្តាល​រថយន្ត​បណ្តាល​ឱ្យ​នារី​ទាំង​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​រង​របួស​បោក​នៅ​និង​ថ្នល់​បាក់ធ្មេញ​ម្នាក់​និង​ម្នាក់​បែកក្បាល​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹង​យក​មន្ទីរពេទ្យ​ព្យាបាល​ភ្លាមៗ

​។​បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​នេះ​ក៏​បានឲ្យ​ដឹង​ដែលថា គេ​ឃើញ​រថយន្ត​កង​អន្តរាគមន៍​ពិសេស​រាជធានី​ភ្នំពេញ​នេះ​បត់​ឆ្លងផ្លូវ​អត់​ស៊ីញ៉ូ ទើប​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​តែម្តង​។
​ក្រោយពេល​កើតហេតុ​ភាគី​ទាំងពីរ​បាន​ធ្វើ​ការសម្រួល​គ្នា​តែ​មិន​ត្រូវ​ដូច្នេះ​សមត្ថកិច្ច​ក៏​បាន​ចុះ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ខាងលើ​ទៅកាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ធ្វើកា​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕​

មតិយោបល់