ព័ត៌មានជាតិ

ហង្ស​ក្រហម​ទិញ Alexis Sanchez តម្លៃ ២៧ លាន​ផោន​

​ក្លិប​ហង្ស​ក្រហម Liverpool បាន​ឈាន​ទៅដល់​ការចុះ​កុងត្រា​ជាមួយនឹង​អ្នកលេង​ស្លាប់​ប្រយុទ្ធ Alexis Sanchez នេះ​បើ​យោងតាម សម្តី​របស់​លោក Phil Thompson ។​
​កីឡាករ Alexis Sanchez ក៏​ជា​គោលដៅ​របស់ ក្លិប​កាំភ្លើង​ធំ ផង​ដែរ​នៅ​រដូវ​កាល​នេះ បន្ទាប់​ពី អ្នកគ្រប់គ្រង​ថ្មី Luis Enrique មើលមិនឃើញ​សន្លឹក​អាត់​មួយ​នេះ ។​
sanchez33
​បើ​តាម​ប្រភព​ពី Phil Thompson បានឲ្យដឹងថា Alexis Sanchez នឹង​មក​ធ្វើឲ្យ Anfield រញ្ជួយ​នៅ​រដូវ​កាល​នេះ ។ បើសិនជា Alexis Sanchez មក​ដល់​ហង្ស​ក្រហម តើ​វាសនា របស់ Suarez ទៅជា​យ៉ាងណា​? លោក Thompson បាន​បន្តថា ព័ត៌មាន​ទិញដូរ​នេះ​វា​ចាប់ផ្តើម​កាលពី​ថ្ងៃ​ម្សិលមិញ ។​

​តម្លៃ​ខ្លួន Alexis Sanchez គឺ ២៧ លាន​ផោន ដែល​ខាង Barcelona និង ហង្ស​ក្រហម​ព្រមព្រៀង​ទិញដូរ ខណៈ​ដែល កីឡាករ​រូបនេះ​កំពុង​ជាប់​ភារៈកិច្ច​លេងឲ្យ​ឈី​លី នៅ​ប្រេ​ស៊ីល​៕​

មតិយោបល់