ព័ត៌មានជាតិ

ប្រធានាធិបតី​ដែល​ក្រ​បំផុត​លើ​ពិភពលោក​

​រដ្ឋធានី ម៉ុង​តេ​វីដេអូ ៖ នៅក្នុង​រដ្ឋធានី ម៉ុង​តេ​វីដេអូ ប្រទេស​អ៊ុយ​រ៉ូ​ហ្គាយ ខណៈ​ដែល​មេដឹកនាំ​ជាច្រើន​លើ​លោក​ដែល​ជា​ប្រទេស​ក្រី ក្រ រស់នៅ ជាមួយនឹង​វិឡា​ដ៏​ស្កឹមស្កៃ និង សណ្ឋាគារ​ដ៏​ប្រណីត បែរជា លោក Jose Mujica ដែល​ជា​ប្រធានាធិបតី អ៊ុយ​រ៉ូ​ហ្គាយ បែរ​ជា​រស់នៅ​ក្នុង​កសិដ្ឋាន​មួយ​ដ៏​ចាស់​ទៅ​វិញ ដោយ​គេចចេញ​ពី ភាព​ប្រណីត ។​
https://i1272.photobucket.com/albums/y389/domneng/JoseMujica_zps3fcf4f5a.jpg
​ប្រធានាធិបតី វ័យ ៧៩ ឆ្នាំ​រូប​នេះ បាន​រស់នៅ​ជាមួយ​នឹង​ប្រពន្ធ​របស់​គាត់ នៅ​កសិដ្ឋាន​ចាស់​ដ៏​ទ្រុឌទ្រោម​មួយ​នៅ​ទីក្រុង​ខាងលើ ។

​ខណៈ​ដែល​បណ្តា​មេដឹកនាំ ឬ ប្រធានាធិបតី នៅ​ប្រទេស​ក្រីក្រ លើ​ពិភពលោក ជិះ​សុទ្ធតែ​ឡាន​ទំនើប របស់របរ​ប្រើប្រាស់​ក៏​ទំនើប មាន​អ្នកយាម​ខ្វាត់ខ្វែង សូម្បី​តែ​រុយ​មួយ សឹងតែ​មិន​អាច​ប៉ះ​សាច់​ពួកគេ តែ Jose Mujica គឺ​មាន​ត្រឹមតែ មន្ត្រីប៉ូលិស ប្រចាំ​នៅ ការិយាល័យ តែ​ពីរ​នាក់​តែ​ប៉ូណ្ណោះ ។​
​យោងតាម​សារព័ត៌មាន​របស់ BBC ដែល​ចុះផ្សាយ​កន្លងមក បានឲ្យដឹងថា Mujica រស់នៅ​ក្នុង​ស្ថានភាព​រឹតបន្តឹង​ខ្លួន បើទោះបីជា​គាត់​ជា​ប្រនាធិបតី គ៏​ដោយ តែ​គាត់​បាន បិរ​ច្ចាគ​ប្រាក់ខែ របស់គាត់ ចំនួន ៩០ ភាគរយ ទៅឲ្យ​បណ្តាជន​ក្រី​ជួប​និង​បញ្ហា​ផ្សេងៗ មានន័យ​ថា ក្នុងចំណោម​ប្រាក់ខែ សរុប ១២០០០ ដុល្លារ គាត់​ទទួលបាន​តែ ៧៧៥ ដុល្លារ តែប៉ុណ្ណោះ​។​

មតិយោបល់