បារាំងបានឆ្លងវគ្គ ១៦ ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ World Cup កាលពីរាត្រីយប់មិញនេះដែរ ដោយរំកិលខ្លួន ឈានចូលវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីតស៊ូយ៉ាងត្រដាបត្រដួស ដោយលុត នីហ្សរីយ៉ា ២ – ០ ។
គ្រាប់បាល់ដំបូងរបស់ បារាំង រកបានដោយការតែតរបស់កីឡាករ ខ្សែបម្រើ Paul Pogba នៅនាទី ៧៩ និងគ្រាប់បាល់ទី ១ រកបានដោយកីឡាករ Joseph Yobo ដែលធ្វើឲ្យ បារាំងធ្វើដំណើរទៅកក់កៅអ៊ី វគ្គ ៨ ក្រុមចុងក្រោយ។
សម្រាប់រាត្រីជាមួយនឹងគ្នានេះដែរ អាល្លឺម៉ង់ ឈ្នះ ទាំងប្រផិតប្រផើយ ដោយគ្រាប់បាល់ ២ – ១ ក្នុងម៉ោង បន្ថែមទាំងលំបាកលំបិន ។ ជាមួយនឹងជ័យជម្នៈនេះ អាល្លឺម៉ង់ឡើងទៅកក់កៅអ៊ី ៨ ក្រុមចុងក្រោយដូចទៅនឹង បារាំងផងដែរ។
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
France 2 – 0 Nigeria
Germany 2 – 1 Algeria
មតិយោបល់