កីឡាករ Mario Balotelli ដែលចង់ចាកចេញពីក្លិប AC Milan និងចុះកុងត្រា ជាមួយនឹងក្លិបកាំភ្លើងធំ នៅសប្តាហ៍ក្រោយ។
អតីតកីឡាករ មេឃខៀវដែលមានចរិកដ៏អាក្រក់ គឺមិនសប្បាយចិត្តឡើយ សម្រាប់ការលេងនៅអ៊ីតាលី និង ចាំបាច់ត្រូវតែចាកចេញពីអ៊ីតាលី ។
តាមប្រភពព័ត៌មាន Starsport បានចុះផ្សាយនៅខែនេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងនឹងធ្វើឡើងក្នុងតម្លៃ ២៥ លានផោន ជាមួយនឹង អ្នកចាត់ការទូទៅ ក្លិបកាំភ្លើងធំ ដែលត្រូវជម្រុញដោយម្ចាស់ ឧបត្ថម្ភក្រុមហ៊ុនផ្គត់ផ្គង់ ខោអាវ Puma ។ ប្រភពខាងលើបានបន្តទៀតថា ក្រុមហ៊ុនលក់ខោអាវ និងសម្ភារៈយក្ស Puma ក៏ដូចជាម្ចាស់ឧបត្ថម្ភរបស់ Mario Balotelli និងក្រាញននៀល ដោយចរចារឲ្យ កីឡាករស្បែកខ្មៅរូបនេះ លេងនៅ កាំភ្លើងធំ។
បើយោងតាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា Balotelli គឺបង្ខំចិត្តចាកចេញពីប្រទេស សារជាថ្មី នោះគឺចង់ធានាកិច្ចព្រមព្រៀងរបស់ខ្លួន នៅសប្តាហ៍ក្រោយ។
ពួកគេបានអះអាងថា នៅពេលនេះ គាត់ចង់ចូលរួមជាមួយនឹង កាំភ្លើងធំ និង ខ្លាច លោក Wenger ផ្លាស់ចិត្តប្តូរទិសដៅ ផ្សេងទៀត ។
បញ្ជាក់ផងដែរថា កិឡារករ Alvaro Morata របស់ Real Madrid ក៏ជាគោលដៅដ៏សំខាន់ របស់ Wenger ផងដែរ៕
មតិយោបល់