កងយោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មី ស៊ីលផ្លោងរយៈខ្លី២គ្រាប់ចូលទៅក្នុងដែនទឹក នៅឯនាយឆ្នេរ សមុទ្រខាងកើតរបស់ខ្លួន កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ។នេះបើយោងតាមប្រភពព័ត៌មានស៊ីនហួរ ។
នាយសេនាធិការរួម ( JCS ) បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ៗ ដែលគេសន្មត់ថា ជាមីស៊ីលស្គុតចេញពីទីជិតខាងរ៉ុនសាន ខេត្តហ្គាងវ៉ុន នៅប្រហែលម៉ោង៤,៥០ នាទីព្រឹកចូលទៅក្នុងសមុទ្រខាងកើត ។
តាមមន្ត្រីJCS ម្នាក់ឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលដោយគ្មានការកំណត់ជាមុន នូវតំបន់គ្មានការធ្វើនាវាចរណាមួយទេ ដែលកងយោធាកូរ៉េ ខាងត្បូង ចាត់ទុកថា ជាការបង្កហេតុ យ៉ាងច្បាស់ក្រឡែតមួយ ។
មន្ត្រីនោះបាននិយាយថា មីស៊ីលនោះបានធ្លាក់នៅក្នុងដែនទឹកអន្តរជាតិភាគឦសាន្ត សមុទ្រខាងកើត។ ការបាញ់នោះធ្វើឡើងបីថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបាញ់នូវអ្វីដែលគេជឿថា គ្រាប់ផ្លោងរយៈខ្លីចូលទៅក្នុងសមុទ្រខាងកើត កាលពីថ្ងៃព្រហស្បតិ៍។
វាក៏កត់សម្គាល់ឱ្យឃើញផងដែរ ការបាញ់មីស៊ីលរយៈខ្លីទី១១របស់កូរ៉ខាងជើង ហើយជាការបាញ់មីស៊ីលផ្លោងលើកទី៤នៅឆ្នាំនេះ ៕
មតិយោបល់