ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយសាររថយន្តធុនធំដឹកទំនិញមួយគ្រឿង បើកបរដោយយុវជនម្នាក់ក្នុងល្បឿនយ៉ាងលឿន ហើយទាញចង្កូតបត់មិនប្រយ័ត្នបណ្តាលឲ្យទាក់ជាមួយនឹងបង្កាន់ដៃស្ពានរងការខូចខាត ត្រូវសមត្ថកិច្ចឃាត់ទុកដើម្បីសួរនាំ កាលពីវេលាម៉ោងប្រមាណ២១និង០០នាទីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៤ ស្ថិតនៅផ្លូវលេខ ១០៥ កែងផ្លូវលេខ ៤៧៤ សង្កាត់បឹងត្របែកខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីស្ត្រីម្នាក់ដែលឃើញហេតុការណ៍ជាក់ស្តែងបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តធុនធំប្រភេទរថយន្តដឹកទំនិញមួយគ្រឿងម៉ាកFUSO បើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ ចេញពីឃ្លាំងរបស់គេជិតចំណុចកើតហេតុ ។ ពេលបើកបរតាមផ្លូវលេខ៤៧៤ ទិសដៅពីកើតទៅលិច ឆ្លងកាត់ស្ពានថ្មលូទឹកស្អុយ រថយន្តបានបួងចង្កូតរថយន្តបត់ឆ្វេងដៃមួយទំហឹង ទើបបណ្តាលឲ្យទាក់ជាមួយនឹង បង្កាន់ដៃដែកស្ពានរងការខូចខាត ។ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ឃាត់ខ្លួនជនបង្ក និងអ្នកបើកបរ ។ ប៉ុន្តែខណៈក្រោយសមត្ថកិច្ចឃាត់រួចរាល់ហើយ ក៏លេចមុខបុរសម្នាក់វ័យជាង៤០ឆ្នាំ ស្លៀកពាក់ស៊ីវិលមកនិយាយស្រែកខ្លាំងស្តីបន្ទោសឲ្យសមត្ថកិច្ច និងប្រជាពលរដ្ឋ ដោយលើកឡើងថា៖ រឿងបន្តិចបន្តួចសោះ មិនចាំបាច់នាំគ្នារោមមើលនឹងរង់ចាំដោះស្រាយអ្វីទៅ ។ ប្រភពដដែលបន្តថា៖ ដោយសមត្ថកិច្ចតសម្តី ទើបបុរសម្នាក់នោះបានទាញអាវរបស់ខ្លួនលោតឡើងលើកសម្ងែងកាំភ្លើងខ្លីមួយដើមចេញពីចង្កេះរបស់ខ្លួន ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នារិះគន់យ៉ាងខ្លាំង ។
ទាក់ទិននឹងករណីគ្រោះថ្នាក់នេះ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន មិនរវល់ឡើយដោយ បានទុកភារកិច្ចនេះទៅឲ្យអាជ្ញាធរសង្កាត់ នឹងមន្ត្រីប៉ុស្តិ៍ជាអ្នកដោះស្រាយ ៕
https://i1272.photobucket.com/albums/y389/domneng/3D/Truck_zps1d4b14d1.png
មតិយោបល់