ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង Adam Levine ខូចចិត្ត​ធ្វើឲ្យ​មិត្តស្រី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ (Video Inside)

​ប្រធាន​ក្រុម Maroon 5 តារាចម្រៀង Adam Levine បាន​ខូចចិត្ត​ទាំងស្រុង ដោយ​ធ្វើឲ្យ​មិត្តស្រី​ខ្លួន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។​
​បន្ទាប់​ពី​ចំណាប់អារម្មណ៍​ស្តាប់​បទ​ចម្រៀង ជា​អូ​ឌី​យ៉ូ ត្រឡប់មកវិញ ជាមួយនឹង​បទ “Maps” របស់ Maroon 5 បាន​ចេញ​ជា MV ដែល​ធ្វើឲ្យ​អ្នក​គាំទ្ររ​ន្ធ​ត់ ជាមួយនឹង​មាតិការ​ក្នុង​សាច់រឿង MV ថ្មី​នេះ​។​
Adam Levine
​សម្រាប់ MV បទ​ថ្មី​នេះដែរ និយាយ​អំពី​ការ​ខូចចិត្ត​យ៉ាង​ខ្លាំង​របស់ របស់ Adam Levine ដែល​ឃើញ​មិត្តស្រី​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ធ្ងន់ធ្ងរ​នោះ ។ ហេតុ​ដែល​ធ្វើឲ្យ​មិត្តស្រី​ជួប​គ្រោះថ្នាក់​នេះ​ដែរ ដោយសារតែ Adam Levine បាន​ទាក់ទង​ស្រី​ផ្សេងទៀត​ដោយ​ថើប​គ្នា ហើយ​មិត្តស្រី​ខ្លួន​ក៏​បាន​ឃើញ និង ខឹង​យ៉ាង​ខ្លាំង ដើរចេញ​ពី កន្លែង​ផឹកស៊ី​រាំរែក តែ Adam Levine មិន​បាន​តាម​មិត្តស្រី​ខ្លួន​ឡើយ ក៏​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​នេះ​ឡើង​។​បញ្ជាក់ផងដែរថា បទនេះ​ទើបតែ​ចេញជាផ្លូវការ កាលពីថ្ងៃទី ២ ខែ កក្កដា នេះ៕
​ទស្សនា​វីដេអូ​ចម្រៀង Maps ដូចខាងក្រោម​នេះ​៖

មតិយោបល់