ហាងលក់សត្វល្មូនមួយកន្លែងក្នុងរដ្ឋ Carolina ត្រូវបានក្រុមចោរចូលលួចសត្វពស់អស់ជាច្រើនក្បាល ដែលសរុបជាទឹកប្រាក់មានចំនួនជាង ៣ម៉ឺនដុល្លារអាមេរិក ដោយក្នុងនោះរួមមានសត្វពស់ថ្លាន់ដ៏កម្រងមួយ ដែលមានតម្លៃ ១២.៥០០ដុល្លារអាមេរិក។
ប៉ូលិសបាននិយាយថា នេះជាករណីមួយដែលមិនធ្លាប់កើតមានឡើងនៅក្នុងតំបន់នេះ ហើយនៅពេលនេះ ប៉ូលិសកំពុងតែកំណត់អត្តសញ្ញាណជនសង្ស័យ។
លោក Jonathan McMillan ជាម្ចាស់ហាង Reptile Passion ដែលត្រូវចោរចូលលួចសត្វពស់បាននិយាយថា “លោកមានការភ័យខ្លាច នៅពេលដែលបានរកឃើញថា សត្វពស់របស់ខ្ញុំចំនួន ៣៥ក្បាលត្រូវបានចោរលួច ហើយក្នុងនោះមានសត្វពស់ថ្លាន់មួយក្បាលដែលជាសត្វកម្រគឺវាមានតម្លៃរហូតដល់ទៅ១២.៥០០ដុល្លារអាមេរិក”។
លោក Jonathan បានបញ្ជាក់ថា ក្រុមចោរចូលលួចប្រហែលជានៅម៉ោង ៣ព្រឹក នេះបើយោងតាមកាមេរ៉ាសុវត្ថិភាពដែលដាក់នៅក្នុងហាង។ លោកបានបញ្ជាក់ទៀតថា គោលបំណងក្រុមចោរគឺលួចពស់ថ្លាន់ដែលកម្រនោះ ព្រោះថា នៅពេលពួកក្រុមចោរលួចបាន គឺបាននិយាយទូរស័ព្ទថា “ខ្ញុំទទួលបានពស់សត្វដ៏កម្រនោះហើយ” ដូច្នេះមានន័យថា មានន័យបញ្ជាឲ្យមកលួចពស់ថ្លាន់នោះ។
លោក Jonathan បានបញ្ជាក់បន្ថែមថា លោកប្រហែលជាស្គាល់ក្រុមចោរ ព្រោះថាប្រអប់ដែលពួកចោរដាក់សត្វពស់នោះ លោកដូចជាធ្លាប់ស្គាល់៕
មតិយោបល់